លោក ឃួង ស្រេង ទទួលស្គាល់ អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងអតីតយុវជនរបស់អតីតគណបក្សសង្រ្គោះជាតិសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសទទួលស្គាល់ អតីតមន្ដ្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិម្នាក់ដែលមានតួនាទីជាជំនួយការលោកសម រង្ស៉ី, លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាលខុទ្ទកាល័យលោក សម រង្ស៉ី បូករួមជាមួយមនុស្សចំនួន២នាក់ទៀតជាអតីតយុវជនរបស់គណបក្សសង្រ្គោះជាតិបានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនជនកម្ពុជាថ្មីទាំងប៉ុន្មានរូបនេះនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញនារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ អតីតមន្ដ្រីរបស់អតីតគណបក្សសង្គ្រោះជាតិ ទាំង៣នាក់នោះរួមមាន ឈ្មោះ ឃាន វិសេស អាយុ៣២ឆ្នាំ ដែលកាលនៅគណបក្សសង្គ្រោះជាតិមានតួនាទីជា ជំនួយការលោក សម រង្ស៉ី, លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងអតីតប្រធានរដ្ឋបាលខុទ្ទកាល័យ លោក សម រង្ស៉ី, ឈ្មោះ សៅ ឧសភា អាយុ២៧ឆ្នាំ អតីតយុវជនគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានយុវជនស្រុកព្រៃនប់, ឈ្មោះ យូ ច័ន្ទធានី អាយុ២៧ឆ្នាំ អតីតយុវជនអតីតគណបក្សសង្គ្រោះជាតិ និងជាអតីតសមាជិកក្រុមហ្វេសប៊ុក សម រង្ស៊ី។
លោកបញ្ជាក់ផងដែរថា ការណ៍ដែលបងប្អូនស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានេះគឺបងប្អូនគិតបានត្រឹមត្រូវហើយ ព្រោះថា គណបក្សប្រជាជនកម្ពុជាមិនត្រឹមតែបានរំដោះប្រទេសជាតិចេញពីការកាប់សម្លាប់នោះទេ គឺបានធ្វើការអភិវឌ្ឍប្រទេសជាតិមួយនេះ ឲ្យមានការអភិវឌ្ឍរីកចម្រើន រហូតដល់សព្វថ្ងៃនេះថែមទៀត។
លោកឃួង ស្រេង បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស្នូល ក្នុងការបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ហើយអ្វីៗដែលមាននៅសព្វថ្ងៃនេះ គឺជាសមិទ្ធផលនៃមរតកសុខសន្តិភាព និងការអភិវឌ្ឍ ដែលកើតឡើង ដោយការខិតខំប្រឹងប្រែងរបស់ឥស្សរជនគណបក្សប្រជាជនកម្ពុជា។
ជាងនេះទៅទៀត ខណៈប្រទេសជាតិកំពុងស្ថិតក្នុងគ្រោះថ្នាក់ដោយជំងឺកូវីដ-១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីទិញយកវ៉ាក់សាំងមកចាក់ការពារជំងឺ-១៩ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋថែមទៀត។
ក្នុងឱកាសនោះដែរលោកឃួង ស្រេងបានមានប្រសាសន៍ថា៖ សម្រាប់ការបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរួចហើយនូវអង្ករប្រមាណ១០ម៉ឺនតោន ដើម្បីទុកចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះនិង ប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវី-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ៕

...

សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print