ក្រសួងបរិស្ថានត្រៀមរួចជាស្រេចចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនមន្ត្រី និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងបរិស្ថានដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះតទៅ

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចុះមកពិនិត្យទីតាំងត្រៀមចាក់វ៉ាក់សាំងជូនមន្ត្រីរាជការនៅទីស្តីការក្រសួងបរិស្ថាន។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌក្រសួងបរិស្ថាន និងសមាជិក សមាជិកាបាន បង្ហាញដល់ក្រុមការងារបច្ចេកទេសអំពីការរៀបចំទីតាំងដោយ អនុវត្តតាមស្តង់ដារដែលបានកំណត់ ដើម្បីសម្រួលការងារចាក់វ៉ាក់សាំងឱ្យបានដំណើរការល្អ និងអនុវត្តតាមវិធានការនានាដើម្បីការពារសុវត្ថិភាពមន្ត្រីដែលបានចូលរួមចាក់វ៉ាក់សាំង។

មន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាសរុបជាង ២០០០ នាក់នៃក្រសួងបរិស្ថានក្នុងនោះនៅទីស្តីការក្រសួងមានចំនួន ៧០០នាក់ និងនៅមន្ទីរបរិស្ថានខេត្តរាជធានីសរុប ១៣៩១ រូបបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នេះ។

លោក នេត្រ ភក្ត្រា បានលើកឡើងថា, យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរាជការនៃក្រសួងបរិស្ថានសូមគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ និងបានកសាងការខឿនការពារសុខុមាលភាពប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ការចាក់វ៉ាក់សាំងជូនពលរដ្ឋនេះមានន័យថា ការវិលត្រឡប់ទៅរកប្រក្រតីភាពរបស់កម្ពុជា ត្រូវបានរំពឹងថានឹងធ្វើទៅបានឆាប់រហ័ស៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print