ប្រធានាធិបតីបារាំង​៖​ ដើម្បីប្រយុទ្ធប្រឆាំងរលកទី៣ នៃការឆ្លងរាតត្បាតជំងឺ COVID-19 សម្រេចបិទទ្វារប្រទេសជាលើកទី៣

ចែករំលែក៖

អន្តរជាតិ​៖ ដើម្បីប្រយុទ្ធប្រឆាំងរលកទី៣ នៃការឆ្លងរាតត្បាតជំងឺ COVID-19 លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង​ នៅថ្ងៃពុធ៣១ ខែមីនា​ ឆ្នាំ២០២១​ បានបញ្ជាឱ្យប្រទេសបារាំងដាក់ចេញនូវវិធានការបិទទ្វារ (lockdown) នៅទូទាំងប្រទេសលើកទី ៣របស់ខ្លួន និងបាននិយាយថា សាលារៀន នឹងត្រូវបិទទ្វាររយៈពេល ០៣សប្តាហ៍។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ០១ ខែមេសា ឆ្នាំ២០២១​ បានចុះផ្សាយថា​ ដោយ​សារនៅចំពោះមុខចំនួនអ្នកស្លាប់នៃជំងឺ COVID-19 ជិត ១០០,០០០នាក់, ខណៈ​ប្រព័ន្ធថែទាំនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត។ មិនតែប៉ុណ្ណោះ​ ចំពោះ​ការចាក់វ៉ាក់សាំង ដែលមានភាពយឺតយាវជាងការគ្រោងទុកនោះ ទេីប​លោកប្រធានាធិបតីបារាំង Macron ត្រូវបានបង្ខំឱ្យបោះបង់ចោលគោលដៅរបស់ខ្លួន ដែលចង់រក្សាប្រទេសឲ្យបើកចំហ ដើម្បីការពារសេដ្ឋកិច្ច។

ជាមួយគ្នានោះ​ លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង បានថ្លែងទៅកាន់ប្រជាជាតិលោកថា៖ «យើងនឹងបាត់បង់ការគ្រប់គ្រង ប្រសិនបើយើងមិនផ្លាស់ប្តូរនាពេលឥឡូវនេះទេ»។

សូមជម្រាបថា​ ការប្រកាសរបស់លោកប្រធានាធិបតីបារាំងខាងលើនេះ បានកើតមានឡើងបន្ទាប់ពីវិធានការរឹតត្បិត ត្រូវបានដាក់ចេញរួចទៅហើយកាលពីជាង ១សប្តាហ៍មុននៅទីក្រុងប៉ារីស និងតំបន់ភាគខាងជើង និងភាគខាងត្បូងនៃប្រទេស។ ប៉ុន្តែនាពេលឥឡូវនេះ វានឹងត្រូវអនុវត្តនៅទូទាំងប្រទេស យ៉ាងហោចណាស់រយៈពេល ០១ខែចាប់ពីថ្ងៃសៅរ៍សប្ដាហ៍នេះតទៅ ហើយសាលារៀនក៏នឹងត្រូវបិទទ្វាររយៈពេល ០៣សប្តាហ៍ចាប់ពីចុងសប្តាហ៍នេះតទៅដូចគ្នា។

គួរបញ្ជាក់ដែរថា​ បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសបារាំង បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៤,៦០០,០០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ៩៥,០០០នាក់ និងចំនួនអ្នកជាសះស្បើយ មិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់លាស់ឡើយ៕ដោយ​៖ស​ តារា​

លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print