ភ្នំពេញ ៖ បើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យប្រាប់បណ្តាញសារព័ត៌មានឲ្យដឹងយ៉ាងដូច្នេះថា, នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ពលរដ្ឋខ្មែរម្នាក់ទៀត អាយុ៦៧ឆ្នាំ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ហើយរស់នៅរាជធានីភ្នំពេញ បានស្លាប់ ខណៈកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត (ពេទ្យរុស្ស៉ី)។
ជនរងគ្រោះភេទស្រី អាយុ ៦៧ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រូបគាត់ត្រូវបានរកឃញមានវិជ្ជមានជំងឺកុវីដ-១៩ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដោយមានស្ថានភាពរលាកសួតសងខាងធ្ងន់ធ្ងរ និង ខ្សោយសួតស្រួចស្រាវធ្ងន់ធ្ងរ។ គាត់បានស្លាប់ នៅម៉ោង១០៖៣០នាទី ព្រឹក ថ្ងៃនេះ ខណ:កំពុងព្យាបាលជំងឺកូវីដ១៩។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ក្រសួងសុខាភិបាល មិនទាន់ចេញសេចក្តីប្រកាសជូនពរព័ត៌មាន ជាផ្លូវការនៅឡើយទេ៕
...
ដោយ, សិលា