វិធានការសំខាន់ៗចំនួន ៧ ក្នុងសេចក្តីសម្រេចស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ, សេចក្តីសម្រេច ស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីដ១៩ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

– : វិធានការបណ្តោះអាសន្នរយៈពេល ០២សប្តាហ៍ (០១ ដល់ ១៤ ខែមេសា ឆ្នាំ២០២១) ដើម្បីទប់ ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។
– : ផ្កាកបណ្តោះអាសន្ន តូបអាហារ អាហារដ្ឋាន ហាងកាហ្វេរ ភេសជ្ជៈ និងភោជនីយ៍ដ្ឋាន តាម សណ្ឋាគារ (ចន្លោះម៉ោង ២០.០០ ដល់ ០៥.០០ នាទី) ប៉ុន្តែអាចបើកលក់បានជាលក្ខណៈវេចខ្ចប់ ។
-..: ផ្អាកជាបណ្តោះអាសន្ន ការប្រមូលផ្ដុំ ការជួបជុំទទួលទានអាហារ ភេសជ្ជៈ
គ្រឿងស្រវឹង ចាប់ពីម៉ោង ២០.០០ ដល់ ០៥.០០នាទី លើកលែងតែ ៖
សមាជិកគ្រួសារនៅក្នុងលំនៅដ្ឋានជាមួយគ្នា
ពិធីបុណ្យសព គោរពតាមការកំណត់របស់អាជ្ញាធរ។
-ការជួបជុំបុគ្គលិកសុខាភិបាលដើម្បីយកសំណាក និងការងារសង្គ្រោះបន្ទាន់នានា ការជួបជុំកងកម្លាំង គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់
-ការជួបជុំចាំបាច់បម្រើផលប្រយោជន៍សាធារណៈ កំណត់ដោយអាជ្ញាធរ ។

-ផ្អាកចរាចរណ៍បណ្តោះអាសន្ននៅរាជធានីភ្នំពេញ (ចន្លោះពីម៉ោង ២០.០០ ដល់ ០៥.០០នាទី)លើកលែងតែការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលដ្ឋានគ្រួសារចាំបាច់៊
-ការធ្វើដំណើររបស់ក្រុមគ្រូពេទ្យ មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ និងកងកម្លាំងដើម្បីបំពេញភារកិច្ច។

-ការធ្វើដំណើររបស់រថយន្តដឹកទំនិញរថយន្តបាញ់បេតុង រថយន្តដឹកសម្រាម សំណល់រឹង សំណល់វិជ្ជសាស្រ្ត និងការដឹកជញ្ជូនម្ហូបអាហាររបស់បុគ្គលិកសេវាដឹកជញ្ជូន

-ការធ្វើដំណើររបស់បុគ្គលិក កម្មករ ចំពោះអាជីវកម្មដែលអនុញ្ញាតឲ្យបើកធម្មតា ការធ្វើដំណើរចាំបាច់ផ្សេងទៀតដែលអនុញ្ញាតដោយអាជ្ញាធរ ។
បុគ្គលមិនអនុវត្តតាមប្រការ ២-៣-៤ និងត្រូវទទួលទោសតាមច្បាប់កំណត់ ។
បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះត្រូវទុកជានិរាករណ៍។
នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃទីចុះហត្ថលេខាត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print