ភ្នំពេញ៖ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសសម្រេចផ្អាកចរាចរណ៍និងសកម្មភាពអាជីវកម្មតាមដងផ្លូវ ចាប់ពីវេលាម៉ោង៨យប់ រហូតដល់ម៉ោង៥ទៀបភ្លឺមក នៅយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះធ្វេីការផ្សព្វផ្សាយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្មផ្សេងៗដេីម្បីចូលរួមអនុវត្តតាមកាណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
យេីងសង្កេតឃេីញថា បន្ទាប់ពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្រេចដាក់ច្បាប់ផ្អាកចរាចរណ៍និងសកម្មភាពអាជីវកម្មតាមដងផ្លូវសាធារណៈចាប់ពីម៉ោង៨យប់រហូតទៅដល់វេលាម៉ោង៥ព្រឹក ហើយការអនុវត្តគឺចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ក្នុងរយៈពេល២សប្តាហ៍។នៅពេលនោះបងប្អូនប្រជាពលរដ្ឋមួយចំនួនធំក៏បានធ្វេីតាមការណែនាំផងដែរ។
ដូច្នេះសូមបងប្អូនចូលរួមធ្វេីតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលទាំងអស់គ្នា គឺ៣កុំ ៣ការពារ៕
ដោយ៖ សុភ័ស្ត