រាជរដ្ឋាភិបាលកម្ពុជា បង្ហាញនូវឆន្ទៈការបេ្តជ្ញាចិត្ត និងការគាំទ្រទៅលើផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអារម្ភកថា,

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនារីករាយថ្លែងនូវសារលិខិតជូនជនរួមជាតិទាំងអស់ ជាទីស្នេហា អំពីឆន្ទៈ ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គាំទ្រផែនទីចង្អុលផ្លូវ (Rndrap) ស្តីពី ផែនការស្តារ និងលើកស្ទួយ វិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ផែនទីចង្អុលផ្លូវនេះបានបង្ហាញនូវចក្ខុវិស័យច្បាស់លាស់ សម្រាប់ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្រោយជំងឺកូវីដ-១៩ ដោយបានបង្ហាញថាកម្ពុជាអាចនឹងទទួល បានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ យ៉ាងយូរនៅឆ្នាំ២០២៥ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១១លាននាក់ នៅឆ្នាំ ២០២៣ ឡើងវិញ។ វិស័យទេសចរណ៍កម្ពុជាត្រៀមនឹងងើបឡើងវិញអាចក្រោមទម្រង់ជាអក្សរ “U” សម្រាប់ ទេសចរណ៍អន្តរជាតិ និងទម្រង់អក្សរ “V” សម្រាប់ទេសចរណ៍ក្នុងស្រុក។ ជំងឺកូវីដ-១៩ បានបង្កឱ្យមានវិបត្តិដែលមិនធ្លាប់កើតមានឡើង និងបានផ្តល់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់កម្ពុជា តំបន់ និងសកលលោក ។ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ បាននាំឱ្យភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាធ្លាក់ចុះ៨០,២% និងភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះក្នុងរង្វង់ប្រមាណ ២០% ជាមួយនឹងការខាតបង់ប្រាក់ចំណូលប្រមាណ
៣ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២០ នេះ។ រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយបែងចែកជា ០៣ ដំណាក់កាល។
សំដៅការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលទម្លាប់ថ្មី និង រៀបចំផែនការសម្រាប់ការស្ដារទេសចរណ៍ឡើងវិញ (២០២០-២០២១) ពីព្រោះថាវិបត្តិនេះ បានផ្តល់នូវឱកាសឱ្យ យើងពិចារណាឡើងវិញ នូវប្រព័ន្ធសម្រាប់ផ្តល់ឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែឱ្យមានភាពធន់ និងប្រកបដោយនិរន្តរ ភាពសម្រាប់អនាគត។ ក្នុងដំណាក់កាលនេះ យើងត្រូវរួមគ្នាកាត់បន្ថយផលប៉ះពាល់នៃជំងឺឆ្លងអូវីដ-១៩ ឱ្យបានជាអតិបរមា។ ជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចសហការជាមួយវិស័យឯកជន បានដាក់ចេញវិធានការ ជាច្រើនសំដៅ ធ្វើយ៉ាង ណាឱ្យអាជីវកម្មនៅរស់រាន និងអាចរក្សាការងារក្នុងវិស័យទេសចរណ៍ឱ្យមានភាពធន់ ហើយស្តែងចេញតាមរយៈ ការអន្តរា គមន៍របស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់ចំនួន ០៧ជុំ រួចហើយ និងការជំរុញចលនាទេសចរណ៍ក្នុងស្រុក អមជាមួយការ ដាក់ចេញនូវ “វិធានសុវត្តិភាពទេសចរណ៍។

ក្នុងដំណាក់កាលនេះ ភាពជាដៃគូរដ្ឋ-ឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដល់យុទ្ធនាការទប់ស្កាត់ការ ឆ្លងជំងឺកូវីដ-១៩ ពិសេសត្រូវផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព ជាមូលដ្ឋានគ្រឹះនៃការស្តារវិស័យទេសចរណ៍ពីព្រោះថា ការបង្កើននូវភាពជឿទុកចិត្ត និងភាពជឿជាក់ លើគ្រប់ខ្សែសង្វាក់នៃផលិតកម្មក្នុងវិស័យទេសចរណ៍ គឺជាចំណុចគន្លឹះ អាទិភាពសម្រាប់ការទាក់ទាញទេសចរណ៍។ ភាពជឿជាក់ និងភាពទុកចិត្តត្រូវគិតពី ដើមខ្សែ ដល់ចុងខ្សែ គិតចាប់ពី ច្រកទ្វារអន្តរជាតិនៃប្រទេសដែលភ្ញៀវទេសចរបានចាកចេញរហូតដល់ច្រកទ្វារអន្តរជាតិនៅប្រទេសកម្ពុជា និងបន្តដល់ សេវាកម្មស្នាក់នៅ ហូបចុក ធ្វើដំណើរ សកម្មភាពកម្សាន្តនានា រហូតដល់ការត្រឡប់ទៅប្រទេសខ្លួនវិញប្រកបដោយភាព កក់ក្ដៅ ។ ក្នុងន័យនេះ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យទេសចរណ៍ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្លួនវិធានសុវត្ថិភាព ទេសចរណ៍ និងវិធានសុខាភិបាលព្រោះថា “អ្វីៗ នឹងមិនត្រឡប់ទៅរកសភាពដើមវិញទេ ដូចនេះយើងត្រូវចេះសម្រប ខ្លួនរៀនរស់ក្នុងសភាពថ្មីមួយ ពោលគឺត្រូវចេះរក្សាអនាម័យឱ្យបានខ្ជាប់ខ្លួន និងមានការប្រយ័ត្នប្រយែង កុំធ្វេសប្រហែស ឱ្យសោះ”។ ទន្ទឹមនេះ ដើម្បីត្រៀមការស្តារឡើងវិញវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានសម្រេចវិនិយោគ សាធារណៈក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅប៉ូលទេសចរណ៍អាទិភាព រួមមាន ផ្លូវ៣៤ខ្សែ នៅក្រុងព្រះសីហនុ និងគម្រោងផ្លូវ ៣៨ ខ្សែនៅក្រុងសៀមរាប ដែលនឹងផ្តល់ផ្លែផ្កាដល់ការលើកកម្ពស់ភាពទាក់ទាញទេសចរណ៍ចាប់ពីចុងឆ្នាំ២០២១ ជាពុំខាន។
២- ដំណាក់កាល ទី២ (Recovery) ដើម្បីស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ (ឆ្នាំ២០២២-២០២៣) និងកាត់បន្ថយផលប៉ះពាល់នៃវិបត្តិជំងឺកូដ-១៩ ឱ្យបានជាអតិបរមា រាជរដ្ឋាភិបាលនឹងបន្ត ផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ជំនាញឌីជីថល និងជំនាញថ្មីៗឱ្យស្របតាមតម្រូវការទីផ្សារក្រោយ វិបត្តិជំងឺកូវីដ-១៩ និងការខិតខំលើកកម្ពស់កិត្យានុភាពកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពក្រោយវិបត្តិ ជំងឺកូវីដ-១៩។ ក្នុងដំណាក់កាលនេះ ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាក្នុងតំបន់ និងសកលលោក រាជរដ្ឋាភិបាលក៏នឹងបង្កើតកញ្ចប់មូលនិធិលើកស្ទួយ ដើម្បីគាំទ្រលើគម្រោងអាទិភាព ដូចជាការអភិវឌ្ឍផលិតផល ទេសចរណ៍ថ្មីៗ ការពង្រឹងគុណភាពទេសចរណ៍ ការបង្កើតឱ្យមានសាលាជាតិវិជ្ជា ជីវៈទេសចរណ៍នៅតាមប៉ូល ទេសចរណ៍អាទិភាព ការលើកទឹកចិត្តដល់គំរូអាជីវកម្មទេសចរណ៍ថ្មីៗដែលមានភាពច្នៃប្រឌិត និងនវានុវត្តន៍ ការលើកកម្ពស់ ធុរកិច្ចថ្មីៗ ក្នុងវិស័យទេសចរណ៍ ការចាប់យកបច្ចេកវិទ្យាឌីជីថល ការលើកកម្ពស់សមត្ថភាពទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយទេសចរណ៍។ល។
ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មី (ឆ្នាំ ២០២៤-២០២៥) នៃវិស័យ ទេសចរណ៍កម្ពុជា សំដៅទាញយកផលប្រយោជន៍ពីការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យបានជាអតិបរមា ប្រកបដោយ និរន្តរភាព និងការទទួលខុសត្រូវ បានលើសមុនពេលវិបត្តិ ដោយចាប់យកឱកាសនៃវិបត្តិ ជំងឺកូវីដ-១៩ កសាង ។ អនាគតនៃវិស័យទេសចរណ៍កម្ពុជាឱ្យមាននិរន្តភាព គុណភាព និងឆ្លាតវៃ ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ និងផ្នែកឯកជន បានសហការគ្នាធ្វើឱ្យឯកសារផែនទីចង្អុលផ្លូវនេះ បានលេចចេញជារូបរាង ហើយត្រូវបានអនុម័តនិងបានក្លាយជាឯកសារ ដ៏មានតម្លៃបំផុតសម្រាប់ជាតិយើង ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវគ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន ក៏ដូចជាប្រជាជនទាំងអស់ សូមចូលរួមគាំទ្រ និងរួមចំណែក ឱ្យបានសកម្មក្នុងការអនុវត្ត ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ នេះឱ្យទទួលបាន ជោគជ័យជាស្ថាពរ។ ខ្ញុំសូមអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ វិស័យឯកជន ប្រជាពលរដ្ឋរួមគ្នាដើម្បី “ប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ -១៩ ទៅជាឱកាសសម្រាប់ការកែទម្រង់វិស័យទេសចរណ៍កម្ពុជា” និងស្នើឱ្យវិស័យឯកជនត្រូវពង្រឹងខ្លួនដើម្បីសម្របក្នុងបរិបទ
ថ្មី ពិសេសត្រូវចាប់យកបច្ចេកវិទ្យាឌីជីថលក្នុងធុរកិច្ចរបស់ខ្លួនពីព្រោះថា បច្ចេកវិទ្យាឌីជីថលលែងជាជម្រើសទៀតហើយ ប៉ុន្តែគឺជាតម្រូវការចាំបាច់សម្រាប់វិស័យទេសចរណ៍កម្ពុជា ។ “ក្នុងកាលៈទេសៈនេះ យើងត្រូវចេះ និងបង្កើនការទាក់ទាញយកប្រយោជន៍ពីបច្ចេកវិទ្យា ដើម្បីជីវភាពប្រចាំថ្ងៃការដឹកនាំ ការសិក្សា ការបំពេញការងារ និងការធ្វើអាជីវកម្ម” ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ផែនទីចង្អុលផ្លូវនេះ ក្លាយជាត្រីវិស័យក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ប្រកបដោយចីរភាព គុណភាព សុវត្ថិភាព និរន្តរភាព ការទទួលខុសត្រូវ និងបរិយាបន្ន និងក្នុងបុព្វហេតុលើកកម្ពស់ថែម ទៀតនូវកិត្យានុភាពកម្ពុជា “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ – ផ្តល់ភាពកក់ក្តៅ” ឱ្យក្លាយជាគោលដៅទេសចរណ៍ គុណភាពលំដាប់ពិភពលោកប្រកបដោយភាពជឿជាក់ និងទំនុកចិត្ត៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print