ស្វែងយល់÷នាមអ្នកពោល នមោ គ្រាដំបូង ៥ នាក់

ចែករំលែក៖

មានពុទ្ធបរិស័ទ មួយ​ចំនួន​តែង​តែ​និយាយ​គ្នា​អំពី នមោ  ហើយម៉្យាងទៀត មាន​ពុទ្ធ​បរិស័ទ​តែង​តែ​បាន​សូធ្យ​ធម៌ នមោ នេះជាញឹក​ញាប់តែនៅមិនបានដឹងថា នរណា​ជា​អ្នក​ពោលនូវពាក្យទាំងនេះ ។

ម៉្យាងទៀត  នមោ នេះបើ​សម្តែង​ឲ្យពិស្តារ​ទៅវែង​ឆ្ងាយ​ពេក​សូម​ពុទ្ធ​បរិស័ទ​អាន​តែនាម​អ្នកដែល​បាន​ពោល​ដូច​ត​ទៅ….
១  នមោ សាតាគិរីយក្សអ្នកពោលនមស្ការ
២  តស្ស  អសុរិន្ទរាហូអ្នកពោលនមស្ការ
៣  ភគវតោ  ស្តេចចាតុម្មហារាជិកាអ្នកពោលនមស្ការ
៤  អរហតោ  ស្តេចសក្កទេវរាជអ្នកពោលនមស្ការ
៥  សម្មាសម្ពុទ្ធស្ស ស្តេចមហាព្រាហ្ម

ទេវតាទាំង ៥ អង្គនេះ ជាអ្នកពោលនមស្ការម្តងមួយបទ ៗ ព្រះកាថានេះមានប្រាកដនៅក្នុងដីកាមង្គល ព្រះអរហន្តបានប្រមូលចងក្រងទុកជាបទ  ជាមយយគ្នាសម្រាប់នឹងបាននមស្ការដល់ព្រះគុណរបស់ព្រះសម្មាសម្ពុទ្ធទាំង ៣ ។
១  បញ្ញាធិក ព្រះសម្មាសម្ពុទ្ធអ្នកក្រៃលែងដិយបញ្ញា
២  សទ្ធាធិក  ព្រះសម្មាសម្ពុទ្ធអ្នកក្រៃលែងដោយសទ្ធា
៣  វីរិយាធិក  ព្រះសម្មាសម្ពុទ្ធអ្នកក្រៃលែងដោយវីរិយៈ ( គឺសេចក្តីព្យាយាម ) យើងទាំងអស់គ្នា បានសិក្សាយល់ច្បាស់ហើយក្នុងការប្រតិបត្តិមិនយល់ខុស មានការជ្រះថ្លាពោលសរសើរគុណព្រះដ៏មានព្រះភាគមិនចេះនឿយហត់ ទីបំផុតនៃជីវិតរស់នៅមានតែសុខសន្តិភាពទាំងអស់គ្នា ។

ដកស្រង់ចេញពីសៀវភៅ  ក្តីសង្ឈឹមអ្នកមានគុណ
រៀបរៀងដោយៈ ភិក្ខុ ចិន្ត កវី ទូច ចន្ថា
ស្រាវជ្រាវដោយ÷ចៅតាជេត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print