ថ្លើមគឺជាសរីរាង្គសំខាន់មួយក្នុងរាង កាយរបស់មនុស្ស បើអ្នកមានជំងឺថ្លើម ដំបូង អ្នកត្រូវដឹងថា តើគួរជៀសវាងអាហារប្រភេទ ណាដើម្បីជួយឱ្យថ្លើមជៀសផុតពីការកើនឡើង នៃជាតិពុល ឬជាតិខ្លាញ់ ដែលតែងតែធ្វើឱ្យ ថ្លើមឈឺ ។ មូលហេតុដែលអាចបណ្ដាលឱ្យ ថ្លើមមានបញ្ហាមានដូចជា ៖
១-មិនពិសាអាហារពេលព្រឹក
នៅពេលអ្នកក្រោកពីគេងថាមពល បម្រង់នៃជាតិគ្លុយកូសមានការថយចុះដែលប៉ះ ពាល់ដល់ថ្លើមនិងរារាំងវាពីការទទួលយកថាម ពលដើម្បីបំពេញនូវមុខងារសំខាន់ៗរបស់វា ។ មនុស្សភាគច្រើនមិនពិសាអាហារពេលព្រឹក ដើម្បីសម្រកទម្ងន់ឬដោយសារពួកគាត់ប្រញាប់ ប្រញាល់ ។ ដូចេ្នះកុំបំភេ្លចចោលនូវផ្នែកដ៏ សំខាន់នៃសារធាតុចិញ្ចឹមដែលមានសារៈសំខាន់ សម្រាប់រាងកាយ ថ្លើម និងខួរក្បាលរបស់អ្នក ព្រោះរាងកាយត្រូវការថាមពលដ៏សំខាន់នេះ ដើម្បីចាប់ផ្ដើមថ្ងៃថ្មី ។
២-កុំពិសាគ្រឿងស្រវឹង
គ្រឿងស្រវឹងបង្កគ្រោះថ្នាក់ដល់ថ្លើម របស់អ្នកយ៉ាងធ្ងន់ធ្ងរ ព្រោះគ្រឿងស្រវឹងធ្វើ ការបំផ្លាញថ្លើម និងរារាំងវាពីការបំពេញមុខងារ មូលដ្ឋានព្រមទាំងបំផ្លាញនូវតុល្យភាពគីមីរបស់ វាបំផ្លាញកោសិកាថ្លើម និងបណ្ដាលឱ្យខ្លាញ់រុំ ថ្លើមកើតជំងឺថ្លើម និងជំងឺក្រិនថ្លើម -ល- ។
៣-មិនបន្ទោរបង់ទឹកមូត្រនាពេលព្រឹក
មនុស្សមួយចំនួនដែលភ្ញាក់ពីគេងយ៉ាង ប្រញាប់ប្រញាល់ ហើយធ្វើដំណើរចេញពីផ្ទះ ដោយគិតថា គាត់នឹងទៅពិសាអាហារពេល ព្រឹកនៅកន្លែងធ្វើការ ហើយនៅពេលពួកគាត់ ធ្វើដំណើរដល់កន្លែងធ្វើការ ពួកគាត់តែងទៅ បន្ទប់ទឹកដើម្បីសម្រួលដល់ចលនាពោះវៀនឱ្យ ស្រួលទៅវិញ ។ ការទប់មិនបន្ទោរបង់ទឹកមូត្រ មិនត្រឹមតែធ្វើឱ្យថ្លើមរបស់អ្នកខូចប៉ុណ្ណោះទេ ថែមទាំងបង្កគ្រោះថ្នាក់ដល់តម្រងនោមរបស់អ្នក ថែមទៀត ដូចេ្នះសូមជៀសវាងនូវចំណុចនេះ។
៤-ចំណីអាហារមិនល្អ
មនុស្សមួយចំនួនដែលចូលចិត្ដទៅ ពិសាអាហារទាន់ចិត្ដ (Fast Food) ដោយ សារតែមើលទៅគួរឱ្យចង់ពិសា និងសន្សំពេល វេលាផងដែរ។ ប៉ុន្ដែការពិសាអាហារដូចេ្នះក្នុង រយៈពេលយូរសុខភាពរបស់អ្នកនឹងចុះខ្សោយ មិនខាន ពោលគឺកើតជំងឺតែម្ដង ។ ថ្លើមគឺជា សរីរាង្គមួយដែលងាយនឹងរងនូវការប៉ះពាល់ ដោយចំណីអាហារមិនល្អ ជាប្រភេទអាហារ ដែលរួមបពា្ចូលគ្នានូវសូដ្យូម កាល់ឡូរី ស្ករ និងអំបិល ។ អាហារទាំងនេះធ្វើឱ្យកើនឡើង សម្ពាធឈាម កូឡេសេ្ដរ៉ូល និងខ្លាញ់រុំព័ទ្ធថ្លើម ជាដើម ។
៥-កូឡេសេ្ដរ៉ូលខ្ពស់
កូឡេសេ្ដរ៉ូលគឺជាខ្លាញ់មួយប្រភេទ ដែលត្រូវបានសំយោគដោយថ្លើម ហើយរាង កាយរបស់អ្នកប្រើវាជាថាមពលសម្រាប់កោសិកា ជាច្រើននៅក្នុងរាងកាយរបស់អ្នក ។ ប៉ុន្ដែវាគួរ តែមានតុល្យភាពពីព្រោះកូឡេសេ្ដរ៉ូលដែលមិន ត្រូវបានប្រើគួរត្រូវកាត់បន្ថយ ហើយថ្លើមគឺជា សរីរាង្គមួយដែលទទួលយកអ្វីដែលសល់ពីការ ប្រើរបស់រាងកាយ ។ ការទទួលយកនូវអ្វីដែល សេសសល់ដែលលើសពីអ្វីដែលរំពឹងទុករបស់ ថ្លើមនេះ នៅចុងបពា្ចប់នឹងបណ្ដាលឱ្យអ្នកកើត ជំងឺថ្លើមមិនខាន តួយ៉ាងគឺជំងឺថ្លើមកើតពីជាតិ ខ្លាញ់ ។ ដូចេ្នះអ្នកគួរជៀសវាងការពិសាសាច់ ក្រហមអាហារសម្បូរខ្លាញ់ សម្បូរស្ករ ស៊ុត ចំណែកស អាហារប្រៃខ្លាំង គួរតែប្ដូរមកពិសា បន្លែអាហារសម្បូរកាកសរសៃ និង ធញ្ញជាតិ ជំនួសវិញគឺជាការប្រសើរ ។
៦-ចូលគេងយឺតនិងក្រោកពីគេងយឺត
តាមពិតថ្លើមរបស់អ្នកត្រូវបានរចនា ឡើងដើម្បីបំពេញមុខងារដ៏សំខាន់ ដូចេ្នះខណៈ ពេលណាមួយនាពេលរាត្រីវាអនុវត្ដនូវដំណើរ ការបណេ្ដញជាតិពុលជាដំបូង ។ នៅវេលាម៉េាង ១២ និងម៉េាង២ រំលងអាធ្រាត្រ ថ្លើមមាន ដំណើរការបណេ្ដញជាតិពុលម្ដងទៀត ។ វាគឺ ជាដំណើរការដែលត្រូវបានអនុវត្ដជាប្រក្រតី នៅពេលអ្នកគេងលង់លក់ ។ ប្រសិនបើអ្នកមិន ធ្វើតាមដំណើរការធម្មជាតិនៅក្នុងរាងកាយ របស់អ្នកជារឿយៗ អ្នកនឹងទទួលរងនូវឥទ្ធិ ពលមិនល្អជាមិនខាន ។ ដូចេ្នះសូមព្យាយាមគេង ឱ្យត្រឹមត្រូវតាមពេលវេលា ៕