អភិបាលខេត្តមណ្ឌលគិរីទទួលអំណោយពីសប្បុរសជនរួមចំណែកទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០២១នេះ លោកស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី  និងលោក សាយ ម៉េងគីម អភិបាលរងខេត្ត បានទទួលនូវគ្រឿងឧបភោកបរិភោគ រួមមាន៖ មីម៉ាម៉ាចំនួន ៥កេសធំ និងទឹកសុទ្ធវីតាល់ចំនួន ២០កេស ពីលោក ឃន សិទ្ធ នាយកទីចាត់ការធនធានមនុស្ស និងភរិយា។

នាឱកាសនោះ លោកអភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំគុណចំពោះ លោក ឃន សិទ្ធ និងភរិយា ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ ដល់រដ្ឋបាលខេត្តមណ្ឌលគិរី សម្រាប់បែងចែក ចែកជូនដល់មន្រ្តីសុខាភិបាល និងកងកម្លាំងដែលឈរជើងនៅតាមព្រំដែន និងនៅតាមព្រំប្រទល់រវាងខេត្តមណ្ឌលគិរីនឹងខេត្តក្រចេះ ខេត្តរតនគិរី ដើម្បីទប់ស្កាត់ការរីករាលដាន នៃជំងឺកូវីដ-១៩ ។

បន្ទាប់មកលោកអភិបាលខេត្តបានជូនពរដល់លោក ឃន សិទ្ធ និងភរិយា សូមទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ ៕

    

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print