បញ្ជាការដ្ឋានទ័ពពិសេស សូមបដិសេធដាច់អហង្កាចំពោះពត៌មានមិនពិតតាមបណ្តាញ សង្គម Fb ដែលម្ចាស់ account ឈ្មោះ Tharith Bun យកមកបង្ហោះដើម្បីធ្វើអោយមហាជនមានការភាន់ច្រឡំ

ចែករំលែក៖

ភ្នំពេញ, នៅយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ បញ្ជាការដ្ឋានទ័ពពិសេសបានចេញ លិខិតបដិសេធ ដាច់អហង្កាចំពោះពត៌មានមិនពិតតាមបណ្តាញ សង្គម Fb ដែលម្ចាស់ account ឈ្មោះ Tharith Bun យកមកបង្ហោះដើម្បីធ្វើអោយមហាជនមានការភាន់ច្រឡំ។

ក្នុងនាមមេបញ្ជាការ មេបញ្ជាការ រង នាយទាហាន នាយទាហានរង ពលទាហាន និងក្រុម គ្រួសារ ទូទាំងបញ្ជាការដ្ឋានទ័ពពិសេស សូមបដិសេធដាច់អហង្កា ចំពោះការផ្សព្វផ្សាយតាម Facebook របស់ឈ្មោះTharith Bun ដែលបានយករូបភាព សពលោកវរសេនីយ៍ទោ លឹម សាយ ជាយោធាចារ្យ របស់បញ្ជាការដ្ឋានទ័ពពិសេស ដែលបានពលីជីវិតដោយឧបទ្ទវហេតុ ក្នុងការលោតឆត្រក្នុងពិធីបិទវគ្គ ហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ នាថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ មកប្រឌិតព័ត៌មាន ក្លែងក្លាយថារូបភាពសពនេះ ជាអ្នកបានស្លាប់ដោយសារការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ របស់ចិន ដែលធ្វើឱ្យមានការភ័ន្តច្រឡំ និងបង្កឱ្យមានភាពវឹកវរចលាចល ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបកតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កំពុងយកចិត្តទុកដាក់ ពន្លឿនការចាក់វ៉ាក់សាំង ជាទ្រង់ទ្រាយធំដើម្បីបង្ការជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ឱ្យចាកផុតពីជម្ងឺដ៏កាចសាហាវនេះ។

យើងខ្ញុំទាំងអស់គ្នាសូមបញ្ជាក់ថា យោធិនទាំងអស់នៅក្នុងអង្គភាពរបស់យើងខ្ញុំ បានចាក់វ៉ាក់ សាំងការពារជម្ងឺកូវីដ-១៩ (SINOPHARM) ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន ដួស ទី១នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដូសទី២នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ គ្រប់ចំនួន ០២ដូសរួចរាល់ ចំពោះក្រុមគ្រួសារបានចាក់ដូសទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ និងត្រូវចាក់លើកទី២ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នាពេលខាងមុខ ហើយពុំមានអ្នកណាម្នាក់ស្លាប់ ឬមានគ្រោះថ្នាក់ដោយសារការ ចាក់វ៉ាក់សាំងនេះឡើយ អាស្រ័យហេតុនេះយើងខ្ញុំទាំងអស់គ្នាជានាយទាហាន នាយទាហានរង ពល ទាហាន និងក្រុមគ្រួសារ សូមប្ដឹងដល់ក្រសួងមានសមត្ថកិច្ច ពិសេសសមត្ថកិច្ចផ្នែកព័ត៌មានវិទ្យា វែក មុខរកចាប់ខ្លួនម្ចាស់គណនីFacebook នេះ យកមកផ្តន្ទាទោសចំពោះមុខច្បាប់ជាធរមាន៕

...

 


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print