ឃោឃៅណាស់ ! ឧក្រិដ្ឋជន ចាប់​ជំរិត និង​សម្លាប់​ក្មេង​ប្រុស​អាយុ ១០ ឆ្នាំ នៅ​ច្បារអំពៅ គួរអោយរន្ធត់បំផុត

ចែករំលែក៖

ភ្នំពេញ, ក្រោយពីក្រុមគ្រួសារ សាច់ញាតិ និងអ្នកលេង , facebook បង្ហោះពីការបាត់ខ្លួនរបស់កុមារាម្នាក់ ដោយក្តីព្រួយបារម្ភនិងអន្ទះសារ ចំពោះការបាត់ដំណឹងនេះ! ចុងក្រោយសាកសពក្មេងប្រុសម្នាក់អាយុ ១០ ឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងគុម្ពព្រៃក្បែរផ្លូវធំមួយស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា, យោងតាមផេកហ្វេសប៊ុក អង្គភាពការពារកុមារ (Child Protection Unit) ចេញផ្សាយនៅព្រឹកថ្ងៃទី៣ ខែមេសា ឲ្យដឹង​ថា,  កាលពីម៉ោង៧យប់ថ្ងៃទី ៣១ ឪពុកម្តាយរបស់ក្មេង បានរាយការណ៍ទៅកម្លាំង សមត្ថកិច្ចខណ្ឌច្បារអំពៅបន្ទាប់ពីមិនឃើញកូនប្រុសរបស់គាត់វិលត្រលប់មកផ្ទះវិញ ក្រោយពីទៅលេងទាត់បាល់។

អង្គភាពការពារកុមារ (CPU) រួមជាមួយនឹងក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្កើតជាក្រុមការងារចម្រុះ CHARLIE21 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីជំរិតសម្លាប់ទៅលើកុមាររាឈ្មោះ ជា ផែនហេង។ មន្ត្រីស៊ើបអង្កេតបានបន្តការស៊ើបអង្កេត និងពិនិត្យមើលកាមេរ៉ាសុវត្ថិភាពបន្ថែម ហើយសូមស្នើទៅដល់មហាជនដែលបានឃើញក្មេងនេះនៅជិតវត្តជ្រោយអំពិលកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ សូមមេត្តារាយការណ៍ទៅដល់កម្លាំងសមត្ថកិច្ច ឬអង្គភាពការពារកុមារ (CPU)។

តាមរយៈផេកខាងលើបានបន្តថា, ក្រុមការងារចម្រុះនឹងធ្វើគ្រប់យ៉ាង ថែមទាំងប្រើប្រាស់គ្រប់ធនធានដែល ដើម្បីកំណត់អត្តសញ្ញាណជនល្មើសទាំងឡាយដែលមានការពាក់ព័ន្ធក្នុងការណីឃាតកម្មទៅលើកុមារនេះ។
សមត្ថកិច្ចមិនទាន់ធ្វើការបញ្ជាក់អំពីការសម្លាប់កុមារខាងលើនេះ ក្នុងគោលបំណងអ្វី ឬជាឧក្រិដ្ឋកម្មជម្រិតណាមួយនៅឡើយទេ ។

បើតាមសាក្សីបានប្រាប់ក្រុមគ្រួសារថា បានឃើញក្មេងរងគ្រោះជិះម៉ូតូឌុបមុនពេលបាត់ខ្លួន។ អង្គភាពការពារកុមារបានទទួលពត៌មាននៅថ្ងៃទី០១ ខែមេសា និងបានផ្តល់ជំនួយដល់កម្លាំងសមត្ថកិច្ចក្នុងការស្វែងរកកុមាររងគ្រោះ។

ក្រុមការងារចម្រុះក៏បានពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ ដោយធ្វើការស៊ើបអង្កេតបន្ត រហូតដល់ថ្ងៃទី០២ ខែមេសា វេលាម៉ោង ៤៖៣០ នាទីល្ងាច ទើបរកឃើញសាកសពកូនក្មេងអាយុ១០ ឆ្នាំ នៅក្នុងគុម្ពព្រៃក្បែរផ្លូវធំមួយនៅសង្កាត់ព្រែងឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានចូលរួមពិនិត្យកន្លែងកើតហេតុ និងទាក់ទងជាមួយមន្ត្រីនគរបាលពីនាយកដ្ឋានព្រហ្មទណ្ឌ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត នៃនគរបាលដ្ឋានរាជធានីភ្នំពេញ។

អត្តសញ្ញាណសាកសពរបស់កុមាររងគ្រោះដែលបានបាត់ខ្លួន មានឈ្មោះ ជា ផែនហេង អាយុ១០ឆ្នាំ៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print