រថយន្តក្រឡុកស៊ីុម៉ង់ត៍ វ៉ាក់អើបុកគូទរថយន្ត ឡិចស៊ីស ៤៧០ខ្ទេច រត់ត្រូវម្ចាស់និងសមត្ថកិច្ចដេញចាប់បាន

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឡិចស៊ីស ៤៧០មួយគ្រឿងពណ៍ស្ករបានខ្ទេចគូទខាងក្រោយស្ទើទាំងស្រុង ដោយសាររថយន្តក្រឡុកស៊ីម៉ង់ត៍បើកលឿនវ៉ាក់អើ ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុក ពីក្រោយពេញទំហឹង ហើយរថយន្តបង្ករ បានរត់ជាង៣គីឡូត៍ម៉ែត្រទើបតាមចាប់បាន ទាំងរថយន្តទាំងអ្នកបើកបរ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២និង ៤០នាទីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិ៤ ភូមិព្រៃបឹង មុខសាលាសង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

តាមប្រភពព័ត៍មាន បានអោយដឹងថា មុនពេលកើតហេតុគេឃើញ រថយន្ត ឡិចស៊ីស៤៧០ពណ៍ស្ករពាក់ស្លាកលេខ 2K-3833 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរសម្នាក់ទៀត តាមបណ្តោយផ្លូវជាតិ៤ ទិសដៅពីលិចទៅកើត ហើយមានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងផ្សេងមួយទៀតបើកនៅពីខាងមុខ រថយន្តឡិចស៊ីស៤៧០ ចំណែកឯរថយន្តបង្ករជារថយន្តក្រឡុកស៊ីម៉ង់ត៍ដែរ គ្មានស្លាកលេខបើកមកយ៉ាងលឿន វ៉ាកអើ ចាប់ហ្វ្រាំងមិនទាន់ បានទៅបុកពីក្រោយរថយន្ត ៤៧០ទាំងកំរោល ប៉ើុងរថយន្ត ៤៧០ជាង ១០ម៉ែត្រ បណ្តាលអោយរថយន្ត ៤៧០ បែក ខ្ទេចមួយកំណាត់ខាងក្រោយសំណាងមិនបង្ករអោយមនុស្សរងរបួស ភ្លាមនោះរថយន្តបង្ករ មិនបានឈប់នោះទេបាន បន្ថែមល្បឿនរត់ជាង៣គីឡូម៉ែត្រ តែត្រូវម្ចាស់រថយន្តឡិចស៊ីស និងសមត្ថកិច្ចមូលដ្ឋានដេញចាប់បាន នៅមុខបុរី លឹម ឈាងហាក់អូរដឹម ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ ចុះទៅធ្វើការវាស់វែងនិងឃាត់ខ្លួនអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍ និងរថយន្តទាំង២គ្រឿងយកទៅទុក ដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕ សុខាសែនជ័យ

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print