ភ្នំពេញ៖ អាជីវករ៥នាក់ និង សន្តិសុខ៣នាក់ នៃផ្សារអូរឫស្សី ត្រូវបានប្រកាសថា មានវិជ្ជមាន កូវីដ១៩ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នេះ ។
យោងតាមរដ្ឋបាលរាជធានីភ្នំពេញ បង្ហាញថា អាជីវករ៥នាក់ និង សន្តិសុខ៣នាក់ នៃផ្សារអូរឫស្សី មានវិជ្ជមាន កូវីដ១៩ រួមមាន ៖
១,ឈ្មោះ ម៉ា អ៊ឹម ភេទស្រី អាយុ៥៣ឆ្នាំ អាជីវករ ផ្សារអូរឫស្សី មានអាសយដ្ឋាន ផ្ទះលេខ១១៤ E2z ផ្លូវលេខ១៨២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា
២,ឈ្មោះ ហាស់ កញ្ញា ភេទស្រី អាយុ៤០ឆ្នាំ លក់ចាប់ហួយនៅផ្សារអូរឫស្សី តូបលេខ២៤៦ ទីលំនៅ បច្ចុប្បន្នផ្ទះលេខ 30E2 ផ្លូវលេខ១៦៩ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា
៣,ឈ្មោះ លី គឹមសុង ភេទប្រុស អាយុ៤៨ឆ្នាំ លក់ឆ្នាំងដាំបាយអគ្គិសនី នៅផ្សារ អូរឫស្សី ក.០៣ តូបលេខ ១៣០-១៣១ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ៥៦D១៣ ផ្លូវលេខ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក
៤,ឈ្មោះ អ៊ឹង គឹមស៊្រុន ភេទប្រុស អាយុ៤៧ឆ្នាំ លក់គ្រឿងអគ្គិសនី នៅផ្សារអូរឫស្សី ក.០៣ តូបលេខ១៣៤ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៧៤៧៦ ផ្លូវលេខ១៣A សង្កាត់ព្រៃស ខណ្ឌដង្កោ
៥,ឈ្មោះ ហាន ដានី ភេទស្រី អាយុ៣៥ឆ្នាំ ជា អាជីវករ ផ្សារអូរឫស្សី ទីលំនៅបច្ចុប្បន្នផ្ទះលេខ២៤A ផ្លូវលេខ១៣ បុរីពិភពថ្មី ចំការដូង សង្កាត់ព្រៃស ខណ្ឌដង្កោ
៦,ឈ្មោះ ម៉ា សុខុម ភេទប្រុស អាយុ៦០ឆ្នាំ ជាសន្តិសុខផ្សារអូរឫស្សី អាសយដ្ឋានផ្ទះលេខ៨C បុរីមង្គលភ្នំពេញ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ
៧,ឈ្មោះ រិន រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ជាសន្តិសុខផ្សារអូរឫស្សី ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៤Eo ផ្លូវលេខ១១០AK ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ
៨,ឈ្មោះ ឃីម ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ ជាសន្តិសុខផ្សារអូរឫស្សី ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ២៦E3 ផ្លូវលេខ១៦៨ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នក ជំងឺ កូវីដ១៩ ទាំង៣៣នាក់ រាប់ទាំង អាជីវករ៥នាក់ និង សន្តិសុខ៣នាក់ នៃផ្សារអូរឫស្សី ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និង រូសរាន់ទៅយកសំណាក ព្រមទាំងដាក់ខ្លួនអោយដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ។
សូមជម្រាបជូនថា, នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩៩នាក់ និងអ្នកជាសះស្បើយចំនួន៣២៩នាក់ ៕
ដោយ, សិលា