ស្លាប់៥នាក់ ក្នុងគ្រោះអគ្គិភ័យនៅកណ្តាលទីក្រុងបាងកក

ចែករំលែក៖

នៅថ្ងៃទី ៣ខែមេសា មានករណីឆេះ ខ្លាំងនៅទីក្រុងបាងកក ប្រទេសថៃបណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់។ អ្នកស្លាប់ទាំង៥នាក់គឺជាក្រុមស្ម័គចិត្តបានព្យាយាមជួយដល់មនុស្សដែលជាប់គាំងនៅខាងក្នុងអគារឆេះចេញមកក្រៅ។
ករណីគ្រោះអគ្គិភ័យឆាប់ឆេះនៅវេលាម៉ោង ៦ថ្ងៃទី ៣ខែមេសា នៅអាគារមានកម្ពស់៣ជាន់ ស្ថិតនៅក្នុងស្រុក Thawi-Watthana។ ក្រុមបុគ្គលិកពន្លត់អគ្គិភ័យទីក្រុងបាងកក់បានទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីគ្រប់គ្រងស្ថានភាព ។ ប៉ុន្តែក្នុងពេលធ្វើសកម្មភាពជួយសង្គ្រោះពលរដ្ឋ និងព្យាយាមពន្លត់ភ្លើង ក៏ស្រាប់តែអាគារបាក់ស្រុត សង្កត់ក្រុមជួយសង្គ្រោះ និងពលរដ្ឋដែលនៅខាងក្នុងនោះ។
តាមព័ត៌មានជាបឋម ពេលអាគារបាក់ស្រុតមានមនុស្ស៥នាក់ស្លាប់ ក្នុងនោះមានក្រុមពន្លត់អគ្គិភ័យ៤នាក់និងពលរដ្ឋម្នាក់ ។ ចំណែកពលរដ្ឋ៧នាកផ្សេងទផត ក្នុងអាគារនោះបានជួយសង្គ្រោះទាន់ពេលវេលា ។
អភិបាលក្រុងបាងកកលោក Aswin Kwwanmuang បានទៅកាន់កន្លែងកើតហេតុ ហើយពិភាក្សាជាមួយ ក្រុមពន្លត់អគ្គិភ័យ ដើម្បីស្វែងរកអ្នកដែលជាប់គាំងខាងក្នុង។ មកទល់ពេលនេះនៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យឆាប់ឆេះនៅឡើយទេ ៕

...

រូបភាព៖ Bưu điện Bangkok

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print