ភ្នំពេញ, ស្ត្រីមានផ្ទៃពោះម្នាក់ ប្រឹងដ៏លំបាក ទៅពេទ្យខ្លួនឯង តាមរយៈម៉ូតូឌុប ដល់ម៉ូតូឌុបឃើញអាជ្ញាធរ សមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យអ្នកដំណើរ ម៉ូតូ ឡាន ភ័យពេកក៏ទម្លាក់ស្ត្រីនោះចោល។ ធ្វើអោយគាត់ជួបការលំបាកកាន់តែធ្ងន់ ។ ដោយក្តីអាណិត សមត្ថកិច្ចនិងអាជ្ញាធរ បានអោយស្ត្រីរូបនោះទូរស័ព្ទហៅប្តីយកម៉ូតូអោយជូនប្រពន្ធទៅពេទ្យ បែជាលោកប្តីឆ្លើយថា, (មិនហ៊ានយកម៉ូតូទៅទេខ្លាចសមត្ថកិច្ចចាប់ឃាត់ម៉ូតូ) !
ចំណុចនេះ ! សួរថា, លោកប្តីគ្មានភាពទទួលខុសត្រូវ ឬគាត់ខ្លាចសមត្ថកិច្ច ? ហើយសមត្ថកិច្ច អាជ្ញាធរ ឃាត់ទេពេលប្រជារដ្ឋមានជំងឺ ធុរ: នោះ ? ហេតុផលរបស់លោកប្តី គ្មានចិត្តអាសូរដល់ប្រពន្ធសូម្បីបន្តិច ។ ទីបំផុត! សមត្ថកិច្ចនិងអាជ្ញាធរ សម្រេចចិត្តជួយស្ត្រីពោះធំ ហៅPassapp អោយដឹកទៅកាន់មន្ទីរពេទ្យ។
ពាក់ព័ន្ធករណីនេះនៅយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ លោក ហួរ ហួត នាយករដ្ឋបាលសាលាខណ្ឌទួលគោក ដែលដឹកនាំអាជ្ញាធរ សមត្ថកិច្ចត្រួតពិនិត្យក្នុងខណ្ឌទួលគោក បានថ្លែងថា, រាត្រីនេះខ្ញុំមានរឿងដ៏ហួសចិត្តមួយចង់ចែករំលែកជូនបងប្អូនជ្រាបជាបទពិសោធន៍។ក្នុងពេលកំពង់អនុវត្តវិធានការរដ្ឋបាលចំពោះអ្នកធ្វើដំណើរនៅរាត្រីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១នេះ បងស្រីម្នាក់នេះមានផ្ទៃពោះជិត៧ខែបានធ្វើដំណើរដោយម៉ូតូឌុប តែត្រូវបានម៉ូតូឌុបទំលាក់ចោលដោយខ្លាចកំលាំងចាប់ម៉ូតូ។មកដល់គោលដៅត្រួតពិនិត្យខ្ញុំបានណែនាំសម្របសម្រួលអោយប្តីគាត់មកទទួល តែលោកប្តីថាមិនហ៊ានទៅទេខ្លាចប៉ូលីសចាប់ម៉ូតូដែរ។ ចង់សួរថា៖តើលោកប្តីខ្លាចប៉ូលីសពេករហូតទុកអោយប្រពន្ធពោះធំដើររហូតរាប់សិបគីឡូម៉ែត្រមែនឬ?? កំលាំងគណះបញ្ជាការឯកភាពត្រួតពិនិត្យតាមគោលដៅមិនមែនតឹងរឹង មុឺងម៉ាត់រហូតមិនយល់ហេតុផលនោះទេ។
ដូចនេះខ្ញុំក៏បានសម្របសម្រួលអោយមានការដឹកជញ្ជូនបងស្រីទៅផ្ទះដោយPassappតែម្តង។
សូមជម្រាបជូនដែរ តាមពិតទៅការអនុវត្តបម្រាមគោចរ ចាប់ពិថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរនិងសមត្ថកិច្ច គាត់មានហេតុផល នូវការមេត្តាអនុគ្រោះចំពោះប្រជាពលរដ្ឋយើង គ្រាមានធុរ: មិនមែនអនុវត្តការងារ ទាំងមិនបានទទួលយកហេតុផល កត្តាជាក់ស្តែងទេ ពិសេសសូមលោកប្តីរបស់ភរិយា ដែលមានផ្ទៃពោះនោះអាសូរប្រពន្ធផង ៕
ដោយ, សុខ ខេមរា