លោក នេត្រ ភក្ត្រា : ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងបរិស្ថានក្នុងក្របខណ្ឌនៃយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស បានបិទបញ្ចប់នៅម៉ោង ៦ល្ងាចមុិញ

ចែករំលែក៖

ភ្នំពេញ,ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងបរិស្ថានក្នុងក្របខណ្ឌនៃយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស បានបិទបញ្ចប់នៅម៉ោង ៦ល្ងាចនា ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នេះបន្ទាប់ពីបានដំណើរការដោយរលូនរយៈពេល ៣ ថ្ងៃរួចមក។ សរុបមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាធចំនួន ៨៩៣នាក់បានទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។

លោកថ្លែងថា, មន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថានបានបង្ហាញនូវសេចក្តីសប្បាយរីករាយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ មន្ត្រីរាជការនៃក្រសួងបរិស្ថានទាំងអស់គ្នាពិតជាចងចាំនូវគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ គិតគូរជាប់ជានិច្ចដល់សុខទុក្ខរបស់មន្ត្រី និងប្រជាពលរដ្ឋ។

លោករដ្ឋលេខាធិការបន្តថា, ជាមួយគ្នានេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃក្ថសួងបរិស្ថានសូមអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. ដែលបានបំពេញបេសកកម្មចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនដល់មន្រ្តីរាជការនិវអ្នកពាក់ព័ន្ធនៅទីស្តីការក្រសួងបរិស្ថានប្រកបដោយភាពជោគជ័យ៕

...

ដោយ,សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print