ខេត្តបន្ទាយមានជ័យៈ ស្មៀនឃុំចង្ហាម្នាក់ចេញមកពីផឹកនៅផ្ទះមិត្តភក្តិមានអាការស្រវឹងស្រាជោកជាំបានបើករថយន្តទាំងស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ហើយគំរាមរកសម្លាប់ជនរងគ្រោះកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នៅតាម
បណ្ដោយផ្លូវលំមួយកន្លែងឋិតក្នុងភូមិតាផោគ ឃុំចង្ហា ស្រុកអូរជ្រៅ។
ជនបង្កឈ្មោះប៊ួយ កែវ ភេទប្រុស អាយុជាង៤០ឆ្នាំ មុខរបរជាស្មៀនឃុំចង្ហា ស្រុកអូរជ្រៅ។ចំណែកជនរងគ្រោះឈ្មោះត្រាន សំណាង ភេទប្រុស អាយុជាង២០ឆ្នាំរស់នៅក្នុងភូមិប៉ោយវត្ត ឃុំចង្ហា។
ក្នុងករណីនេះដែរលោកមេឃុំចង្ហា
ហឿន យ៉ុក បានមានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៤ខែឆ្នាំដដែលនេះថាៈ
មុនកើតហេតុស្មៀនឃុំខាងលើបានបើករថយន្តឡិចស៊ីសRX300ពណ៌កាំម៉ៃពាក់ស្លាកលេខបាត់ដំបង2B-3375ក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នាជាមួយជនរងគ្រោះ ដោយមានស្ថានភាពស្រវឹងព្រោះគេបានផឹកស្រាជាមួយបងប្អូនក្រោយពេលជួបជុំសែនព្រេនរួចនៅភូមិជ្រៃក៏ចេញដំណើរមកតាមផ្លូវលំ លុះមកដល់ចំណុចកើតហេតុបើករថយន្តគេចជង្ហុកក៏ជ្រុលចង្កូតទៅបុកម៉ូតូជន
រងគ្រោះម៉ាកវ៉េវអាល់ហ្វាបង្កគ្រោះ
ថ្នាក់តែម្ដង។
ទាក់ទិននឹងស្មៀនឃុំខាងលើនេះដែរក្នុងបណ្ដាញសង្គមបានស៊ែរចែកតៗគ្នាដោយបានធ្វើការរិះគន់ចំពោះកាយវិការរបស់ស្មៀនឃុំដែលបញ្ចេញអត្តចរិតក្អេងក្អាង
មិនទទួលកំហុសរបស់ខ្លួន បម្រុងវាយនិងគំរាមសម្លាប់ទៅលើបុរសចំណាស់ម្នាក់ដែលជាសាច់ញាតិជនរងគ្រោះបានចេញទៅសម្របសម្រួលដើម្បីបញ្ជៀសហិង្សា តែស្មៀនឃុំរូបនោះមិនមានសុជី
វធម៌ជាអ្នកអនុវត្តច្បាប់ ហើយគេរង់ចាំមើលថាតើមន្ត្រីអនុវត្តច្បាប់ដូចលោកស្មៀនឃុំមានទោសដែរឬទេដែលមានចេតនាគំរាមសម្លាប់ក្នុងពេលដែលសាច់ញាតិជនរងគ្រោះទៅជួយសម្របសម្រួលនោះ ។
លោកប៊ួយ កែវ ស្មៀនឃុំអះអាងថាលោកមិនស្រវឹងនោះទេ តែបច្ចុប្បន្ន
លោកបាននៅជុំគ្នាសម្របសម្រួលជាមួយជនរងគ្រោះ៕
វណ្ណា