និស្សិត និងអតីតនិស្សិតវេជ្ជបណ្ឌិតកម្ពុជា មកពីប្រទេសចិន ចំនួន៤១រូប បានស្ម័គ្រចិត្តចូលរួមជាគ្រូពេទ្យស្ម័គ្រចិត្ត​ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ​ខ្មែរ​ នៅទូទាំងប្រទេស​តាមរយៈ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ,សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌទូទាំងប្រទេស សូមគោរពជូន លោកស្រី ឱវណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩។

តាមរយៈ៖ លោក ហោ សេរីវឌ្ឍន៏ សមាជិកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩
-លោក អ៊ុំ វុទ្ធី ប្រធានកិត្តិយសសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន
កម្មវត្ថុ សំណើសុំអនុញ្ញាតឲ្យនិស្សិតវេជ្ជបណ្ឌិតកម្ពុជាសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ស្ម័គ្រចិត្ត ចូលរួមក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា។

សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូមអនុញ្ញាតគោរពជម្រាបជូនលោកស្រីប្រធានគណៈកម្មការ មេត្តាជ្រាបថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការពារជំងឺឆ្លងដ៏កាច សាហាវកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និស្សិតវេជ្ជបណ្ឌិតកម្ពុជាបានបញ្ចប់ការសិក្សា និងកំពុងសិក្សា ជំនាញវេជ្ជសាស្ត្រ នៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន៤១ (សែសិបមួយ)រូប មានឆន្ទៈស្ម័គ្រចិត្តចូលរួម ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតាមខេត្តក្រុង ក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើនេះ សូមលោកស្រីប្រធានគណៈកម្មការ មេត្តាពិនិត្យ និងសម្រេចឲ្យបងប្អូននិស្សិតវេជ្ជបណ្ឌិតយើងខ្ញុំ បានចូលរួមចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ដោយក្ដីអនុគ្រោះបំផុត។
សូមលោកស្រីប្រធានគណៈកម្មការ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំបាទ។ (សូមភ្ជាប់នូវបញ្ជីឈ្មោះនិស្សិតវេជ្ជបណ្ឌិតស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចំនួន៤១នាក់)៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print