នៅពេលដែលការរើសអើងជាតិសាសន៍នៅអាមេរិកកាន់តែខ្លាំងឡើងនោះ នៅពេលនេះ«ស្តេចប្រ
ដាល់អាស៊ី» ម៉ានី ប៉ាក់គីអាវ បានបង្ហាញការខកចិត្តចំពោះការរើសអើងជាតិសាសន៍អាស៊ីនៅអាមេរិក ។
«កណ្តាប់ដៃប្រវត្តិសាស្ត្រ» ក្នុងវិស័យប្រដាល់សកលពិភពលោក ជនជាតិហ្វីុលីពីន ម៉ានី ប៉ាក់គីអាវ បានរួមចំណែកនៅក្នុងការបញ្ចេញមតិពាក់ព័ន្ធនឹងការរើសអើងជាតិសាសន៍អាស៊ីនៅលើទឹកដីអាមេរិក ។ លោកបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពខាងលើ។
រលករើសអើងជាតិសាសន៍សំដៅទៅលើជនជាតិអាស៊ីកំពុងរស់នៅអាមេរិកមិនមានសញ្ញាថយចុះឡើយ ហើយអំពើហិង្សាសំដៅទៅលើជនជាតិអាស៊ីនៅតែបន្តកើនឡើងដដែល ។ ពាក់ព័ន្ធនឹងអំពើហិង្សាខាងលើ«កណ្តាប់ដៃប្រវត្តិសាស្ត្រ» ម៉ានី ប៉ាក់គីអាវ ធ្លាប់ទទួលបានខ្សែក្រវាត់ជើងឯកពិភពលោក១២សម័យ បានលើកឡើងថា ជនរើសអើងជាតិសាសន៍សូមសំដៅមកលើលោកចុះ ជាជាងសំដៅទៅលើជនរងគ្រោះទន់ខ្សោយ។
លោកម៉ានី ប៉ាក់គីអាវ បានសរសេរនៅលើបណ្តាញសង្គមថា «សូមកំុវាយទៅលើជនជាតិអាស៊ីដែលមិនអាចការពារខ្លួនបាន បើចង់វាយមកវាយជាមួយខ្ញុំ»។ ប៉ាក់គីអាវបានលើកឡើងថា «យើងមានឈាមក្រហមដូចគ្នា សូមឈប់រើសអើងជាតិសាសន៍ទៅ»។
ក្រៅពីកីឡាករប្រដាល់ម៉ានី ប៉ាក់គីអាវ នៅមានតារាជាច្រើន ក្នុងនោះរួមមាន LeBron James, Chiney Ogwumike, Naomi Osaka, Jeremy Lin, Dwyane Wade និងTrae Young ក៏បានថ្កោលទោសពីការរើសអើងជាតិសាសន៍នៅអាមេរិកផងដែរ៕ដោយ សាធី
រូបភាព៖baomoi