រដ្ឋបាលខេត្តរតនគិរី រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១ករណី នៅស្រុកតាវែង

ចែករំលែក៖

ខេត្តរតនគិរី៖នាយប់ថ្ងៃអាទិត្យ ទី៤ ខែមេសា នេះ បានប្រកាសពីការរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ មួយករណីនៅស្រុកតាវែង។ នេះជាករណីដំបូងបំផុតនៅខេត្តភាគឦសាននៃប្រទេសកម្ពុជា។អ្នកជំងឺមានអាយុ៣១ឆ្នាំ លំនៅដ្ឋាននៅភូមិតាវែង ឃុំតាវែង ស្រុកតាវែង ដោយបានធ្វើដំណើរពីភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីរស់នៅជាមួយប្រពន្ធរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែមីនា តាមរថយន្តផ្ទាល់ខ្លួន។ តាមសេចក្តីជូន​ដំណឹងរបស់រដ្ឋបាលខេត្ត ចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែមីនា អ្នកជំងឺបាន​ដើរលេងភ្លេង និងមានទំនាក់ទំនងជាមួយមនុស្សមួយចំនួននៅក្រចេះ។  គាត់បានធ្វើចត្តាឡីស័កខ្លួនឯង ហើយលទ្ធផលវិភាគសំណាកនៅថ្ងៃទី៤ ខែមេសា បង្ហាញថា គាត់វិជ្ជមានកូវីដ-១៩ ខណៈប្រពន្ធអវិជ្ជមាន។ នេះជាករណីវិជ្ជមានកូវីដ-១៩ ដំបូងបំផុតនៅរតនគិរី និងភូមិភាគឦសានទាំងមូល ខណៈបច្ចុប្បន្នមណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង មិនទាន់ករណីជំងឺរាតត្បាតនេះនៅមណ្ឌលរបស់ខ្លួនឡើយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print