ព័ត៌មានបន្ថែម៖ ភ្លៀងមួយមេលាយឡំខ្យល់កន្ទ្រាក់ វាយប្រហារតូបអាជីវករនៅលក់ក្បែរជាយដែននិងផ្ទះពលរដ្ឋរងការខូចខាត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ តូបអាជីវករជាច្រើនត្រូវបានរងការខូចខាត និងខ្លះទៀតត្រូវខ្យល់វាយបើងជាប់បង្គោលភ្លើងកាលពីរសៀលម៉ោង០៣ថ្ងៃទី៤ខែមេសាឆ្នាំ២០២១ស្ថិតនៅភូមិសាមគ្គីមានជ័យសង្កាត់និងក្រុងប៉ោយប៉ែត។

 ប្រភពអាជីវករកន្លែងកើតហេតុប្រាប់ថា មុនធ្វើឲ្យតូបលក់ដូររបស់ពួកគាត់ខ្លះរងការខូចខាតនោះគេឃើញនៅចន្លោះម៉ោង៣ថ្ងៃដដែលនោះមេឃខ្មៅងងឹតខ្យល់បោកបក់លាយឡំដោយមានភ្លៀងផ្គរន្ទះចំតូបជាច្រើនខ្លះក៏ដួលរៀបដល់ដីនិងតូបលក់ដូរមួយចំនួនទៀតត្រូវខ្យល់វាយបើងទៅប៉ះចំបង្គោលភ្លើងបាក់មួយដើមរួមទាំងធ្វើឲ្យដាច់ខ្សែចរន្តអគ្គិសនីជាច្រើនផងដែរ។ ប្រភពបន្តថា ភ្លៀងលាយឡំខ្យល់ផ្គររន្ទះធ្វើឲ្យតូបរងការខូចខាតនោះមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ។ លោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតមានប្រសាសន៏តាមទូរសព្ទ័នៅល្ងាចថ្ងៃដដែលថា ចំពោះតូបអាជីវករដែលរងការខូចខាតនោះអស់ចំនួនពីរទីតាំង គឺទីតាំងទី១តូបលក់ដូររបស់អាជីវករនៅកន្លែងស្តាវីហ្គាជាប់និងផារាមិកខូចខាតទាំងស្រុងនិងទី២នៅខាងផ្សារកុកអានក៏រងការខូចខាតព្រោះតូបលក់ដូរនៅកន្លែងទីតាំងខាងលើគ្មានដើមឈើណាបាំងជារនាំងឡើយ។ លោកបញ្ជាក់ថា ក្នុងនោះផ្ទះពលរដ្ឋនៅពីសង្កាត់សង្កាត់ប៉ោយប៉ែតនិងសង្កាត់ផ្សាកណ្ដាលរងការខូចខាត់អស់១៤ខ្នង ចំណែកប្រជាពលរដ្ឋមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ ប៉ុន្តែរងរបួសស្រាលចំនួន៥នាក់ នេះជាព័ត៏មានបឋមនៅល្ងាចថ្ងៃទី០៤ខែឆ្នាំដដែល។លោកបន្ថែមថា នៅថ្ងៃល្ងាចម៉ោងប្រហែល០៥នេះកងកម្លាំងសមត្ថកិច្ចកំពុងតែប្រកតង់ឬធ្វើរោងឲ្យពួកគាត់នៅបណ្ដោះអាសន្ន៕ដោយ៖វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print