សិល្បករចូលរួមគោរពវិញ្ញាណក្ខន្ធ សពនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០០១៦នេះសមាជិក និងក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែររួមទាំងសិល្បករជាច្រើនរូបបានចូលរួមអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ស្វាមីរបស់លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ដោយបង្ហាញការសោកស្តាយដ៏ក្រៀមក្រំ ចំពោះការបាត់បង់មន្រ្តីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល។
​សិល្បករដែលចូលរួមនៅគ្រាននោះមានលោក ជួងជីហៅនាយកុយ ,លោក ទុំសារ៉ុត ហៅនាយឃ្លោក, នាយក្រឹម, អ្នកនាងស៊ុន ណារីម៉ូនីកា ,នាយ សាន ម៉ៅ, លោក អ៊ឹម ជីវ៉ា, អ្នកស្រីថុង ស៊ីវទៀង, លោក ម៉ាដូណា, អ្នកស្រី ចាន់ តារាទី, អ្នកស្រីកាឡុងកាណារ៉ូ, អ្នកស្រីហែម សុវណ្ណ អ្នកស្រី ឆោម ឆវិន និងសិល្បករសិល្បការិនីជាច្រើនរូបទៀត។
ក្នុងទិដ្ឋភាពដ៏ក្រៀមក្រំនេះសិល្បករបានបង្ហាញពីការ​ចូល​រួម​រំលែក​ទុក្ខ​ក្រៀម​ក្រំ​ ចំពោះ​មរណ​ភាព លោកប៉េង ប៉ាត់ ដែល​បាន​ទទួល​មរណ​ភាព​ក្នុង​ជន្មាយុ ៦៦ឆ្នាំ ដោយ​រោគា​ពាធ ។ សិល្បករទាំងអស់បានលើកឡើងថាមរណ​ភាព​របស់ លោក ប៉េង ប៉ាត់ គឺ​ជា​ការ​បាត់​បង់​កុល​បុត្រ​ដ៏​ឆ្នើម​នៃ​ប្រទេស​ជាតិ និង​ប្រជា​រាស្ត្រ​កម្ពុជា ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​បំផុត​ក្នុង​បុព្វ​ហេតុ​ជាតិ សាស​នា និង​ព្រះ​មហា​ក្សត្រ ។ លោកគឺ​ជា​ឥស្សរ​ជន​តស៊ូ​មួយ​រូប ដែល​បាន​ជួយ​រំដោះ​ប្រទេស​ជាតិ ចេញ​ពី​របប​ខ្មែរ​ក្រហម រហូត​ទទួល​បាន​ជ័យ​ជំនះ នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ១៩៧៩ ។

គួរបញ្ជាក់ដែរថានាយ​ឧត្តម​សេនីយ៍ ប៉េង ប៉ាត់ បាន​ចូល​បម្រើ​ជា​សមា​ជិក​ព្រឹទ្ធ​សភា តាំង​ពី​និតិ​កាល​ទី១ រហូត​ដល់​និតិ​កាល​ទី៣ និង​បាន​រួម​ចំណែក​ក្នុង​ដំណើរ​ការ​ពង្រឹង​និតិរដ្ឋ លទ្ធិ​ប្រជា​ធិប​តេយ្យ និង​លើក​កម្ពស់​កិត្យា​នុភាព​ជាតិ ទាំង​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ ។ បច្ចុប្បន្ន សព​នាយ​ឧត្តម​សេនីយ៍ ប៉េង ប៉ាត់ តម្កល់​នៅ​ភូមិ​គ្រឹះ​លេខ៣ ផ្លូវ​លេខ​៤៦៦ សង្កាត់​ទន្លេ​បា​សាក់ ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ ។ ពិធី​ដង្ហែរ​សព នឹង​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ទី៥ ខែ​មីនា ឆ្នាំ ២០១៦ ឆ្ពោះ​ទៅ​កាន់​ឈាបន​ដ្ឋាននៅ​ទីលាន​មុខ​វត្ត​បុទុម​វត្តី ៕ វឌ្ឍនា

...

image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print