រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ជាមួយតំណាងរដ្ឋបាលរាជធានី-ខេត្តទាំងអស់ទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ជាមួយតំណាងរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ដើម្បីពន្យល់ និងផ្សព្វផ្សាយអំពីវិធានការតាមផ្លូវច្បាប់នានាទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាបកស្រាយរាល់ចម្ងល់ទាក់ទងនឹងការដាក់ចេញនូវវិធានការនានារបស់រដ្ឋបាលរាជធានីខេត្តតាមរយៈប្រព័ន្ធ Zoom នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១!

លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានបញ្ជាក់អោយដឹងផងដែរថា, សូមជម្រាបជូនថា៖ បុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ហើយការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ!

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print