លោក ឃួង ស្រេង នាំយកអំណោយរបស់សម្តេចតេជោជូនពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅសង្កាត់ទន្លេបាសាក់

ចែករំលែក៖

ភ្នំពេញ៖ អំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានទាំងថវិកា សាច់ជ្រូក និង ស្បៀងអាហារផ្សេងទៀត ត្រូវបានលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ យកទៅប្រគល់ជូនប្រជាពលរដ្ឋ ចំនួនជិត២០០គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក នៅភូមិទី១៦ ទល់មុខព្រឹទ្ធសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនបន្តទៀត នាព្រឹក ថ្ងៃទី៦ ខែមេសានេះ បើទោះបីកាលពីយប់មិញ លោក បានចុះសួរសុខទុក្ខ និងបាននាំយកនូវស្បៀងអាហារ ផ្តល់ជូនម្តងរួចហើយក្តី ។

លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះជីវភាព រស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ។ ជាក់ស្តែងនៅពេលនេះ ខណៈដែល ទទួលបានព័ត៌មានពីបងប្អូន ដែលកំពុងធ្វើចត្តាឡីស័ក នៅភូមិ១៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននេះ សម្តេចបានឲ្យអាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែង និងនាំយកនូវថវិកា ស្បៀងអាហារ មួយចំនួនមកចែកជូនបងប្អូនភ្លាមៗ តែម្តងបើទោះបីនៅពេលយប់ក៏ដោយ ។

លោកបន្តទៀតថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែជាជួរមុខក្នុងការជួយបងប្អូន ប្រជាពលរដ្ឋ បើទោះបីស្ថិតក្នុងកាលៈទេសៈ បែបណាក៏ដោយ ។ ជាក់ស្តែង ខណៈដែលបងប្អូនជួបការលំបាកក្នុងជីវភាពពេលកំពុងធ្វើចត្តាឡីស័កនេះ គឺ សម្តេចបានណែនាំឲ្យចុះជួយភ្លាមៗ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ឃួង ស្រេង សូមឲ្យប្រជាពលរដ្ឋមានការយោគយល់ ចំពោះការបិទ ភូមិមួយនេះមិនឲ្យចេញចូល ដោយសារតែនេះជាវិធានរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ ជំងឺកូ វីដ-១៩ ប្រទេសណាក៏គេធ្វើដូច្នេះដែរ សំដៅធ្វើយ៉ាងណាកុំឲ្យជំងឺនេះរាលដាលកាន់តែខ្លាំង ។

មន្ត្រីរដ្ឋបាល ខណ្ឌចំការមន បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិទី១៦ ក្នុងសង្កាត់ទន្លេបាសាក់នេះ មានចំនួនជាង៣០០គ្រួសារ ប៉ុន្តែ ប្រជាពលរដ្ឋ ដែល អាជ្ញាធរ របស់យើងតម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័ក នៅពេលនេះ មានចំនួន ១៩៤គ្រួសារ ។

អំណោយដែលប្រគល់ជូននៅពេលនេះ ក្នុងមួយគ្រួសារ ទទួលបានថវិកា ៣០ម៉ឺនរៀល សាច់ជ្រូក ២ គីឡូក្រាម ត្រីខ១០កំប៉ុង និង ទឹកបរិសុទ្ធ ១កេស ខណៈដែល កាលពីយប់មិញ លោក ឃួ ង ស្រេង បាន ប្រគល់ជូននូវ អង្ករចំនួន ២៥ គីឡូក្រាម ក្នុង១គ្រួសាររួចហើយដែរនោះ ៕ ដោយ៖ សំរិត

...

       

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print