ភ្នំពេញ៖ បើយោងតាម លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ថ្លែងប្រាប់ មុននេះបន្តិច គឺសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នេះ បានឃាត់ខ្លួនឃាតករ ម្នាក់ ដែលសម្លាប់ក្មេងប្រុស ជា ប៊ុនហេង អាយុ១០ឆ្នាំ បានហើយ ។
អំពើឃាតកម្មគិតទុកជាមុន នេះ កើតឡើងនៅក្នុងដីឡូតិ៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥៖៣០នាទី ។
លោកបន្តថា, ជនសង្ស័យឈ្មោះអុន ភាម៉ុន អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
មូលហេតុនៃអំពើឃាតកម្មគិតទុកជាមុន នេះ ត្រូវបាន សមត្ថកិច្ច បង្ហើបថា ដោយសារឃាតករខឹងជនរងគ្រោះ ដែលជាក្មួយ ។
សូមបញ្ជាក់ថា, ឃាតកររូបនេះ គ្មានចិត្តមេត្តាធម៌ គ្មានស្គាល់បុណ្យបាប នរកប្រេត ទីបំផុតអាចនឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត៕
ដោយ, សិលា