ក្រសួងសុខាភិបាលបញ្ជាក់ថា, មានបុរសជនជាតិខ្មែរអាយុ​ ៣៥ឆ្នាំ​ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៣៥ឆ្នាំ ដោយសារ ជំងឺកូវីដ -១៩។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោង តាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៣៥ឆ្នាំ ដែលរស់នៅភូមិឫស្សីចក ឃុំព្រៃស ស្រុកមេសាង ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិតមុនពេលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:២០នាទីព្រឹក ។

អ្នកជំងឺចូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:២០នាទីព្រឹក ក្នុងស្ថានភាពសន្លប់ បាត់បង់ស្មារតី និងគ្មានសញ្ញាជីវិត ប៉ុន្តែក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយធ្វើចលនាបេះដូងអស់រយៈពេល២០នាទី ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺឱ្យរួចផុតពីសេចក្តីស្លាប់បាន ដោយមាន ការសង្ស័យក្រុមគ្រូពេទ្យបានយកសំណាករបស់សពដើម្បីធ្វើការវិភាគរកវីរុសកូវីដ-១៩ ជាលទ្ធផលបានបញ្ជាក់ វិជ្ជមានវីសកូវីដ-១៩ ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៣៥ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតមុនពេលចូលមក ដល់មន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩(Mourant entrant avec COVID-19) ។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារសព។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print