ឌូបៃបណ្តេញស្ត្រី១១នាក់ដែលថតរូបអាក្រាតកាយ

ចែករំលែក៖

មន្ត្រីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម បានប្រកាសបណ្តេញស្ត្រី១១នាក់ និងអ្នកថតរូបដែលបានថតរូបភាពអាក្រាតកាយនៅលើអគារក្នុងប្រទេសនេះ។
មន្ត្រីទីក្រុងឌូបៃបានបញ្ជាក់ថា បានចាប់ខ្លួនស្ត្រី១១នាក់ជាជនជាតិអ៊ុយក្រែន និងអ្នកថតរូបជាជនជាតិរុស្ស៊ី ដោយចោទប្រកាន់ថាបានធ្វើសកម្មភាពប៉ះពាល់ដល់ស្ត្រី អារ៉ាប់ ដោយថតរូបអាក្រាតកាយ។ កាលពីដើមសប្តាហ៍កន្លងមក រូបភាពអាក្រាតកាយត្រូវបានបង្ហោះ នៅលើបណ្តាញអុីនធើណេត ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីមហាជន ដោយសារតែប្រទេសនេះមានច្បាប់តឹងតែងចំពោះស្ត្រី ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អារ៉ាប់រួម លោក Essam Issa al-Humaidan បានប្រកាសថា អ្នកដែលជាប់ពាក់ព័ន្ធនឹងការថតរូបអាក្រាតកាយត្រូវតែបណ្តេញចេញពី ប្រទេសនេះភ្លាមៗ ដោយមិនត្រូវការ បកស្រាយអ្វីនោះឡើយ ។ ការបណ្តេញចេញពីប្រទេសជាបន្ទាន់នេះកម្រកើតឡើងនៅក្នុងទីក្រុងឌូបៃខ្លាំងណាស់ ហើយកម្លាំងប៉ូលិសក៏បានបដិសេធប្រាប់អត្តសញ្ញាណអ្នកទាំងនោះផងដែរ។
ព្រះរាជអាជ្ញាអារ៉ាប់រួមបានចេញ
បញ្ជាឲ្យបណ្តេញស្ត្រីទាំងនោះ ដោយសារតែសកម្មភាពផ្ទុយទៅនឹងទំនៀមទម្លាប់ ប្រពៃណី របស់ស្ត្រីអារ៉ាប់នៅទីសាធារណៈ៕ ដោយ សាធី

...

រូបភាព៖ VTC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print