អាជ្ញាធរ​ខណ្ឌដូនពេញ​ បន្តចុះអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន ដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹក​នាំ​ដោយ​លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ​ នៅយប់ថ្ងៃអង្គារ ៩ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានបន្តចុះអនុវត្ត វិធានការ រដ្ឋបាលបណ្តោះអាសន្ន ដេីម្បីទប់ស្កាត់ក្នុងការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុង​ប្រតិបត្តការ​ខាងលេីនេះ​ ដោយបានដាក់គោលដៅត្រួតពិនិត្យ នៅបណ្តោយ មហាវិថីព្រះនរោត្តម ដើម្បីត្រួតពិនិត្យ យានជំនិះគ្រប់ប្រភេទ និង ត្រួតពិនិត្យ លិខិតអនុញ្ញាត ។

ទន្ទឹមនឹង​នេះ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌក៏បានរៀបចំក្រុមល្បាតចំនួន០១ក្រុមទៀតដែលដឹកនាំដោយលោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ ល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ក្នុងចន្លោះ ២ម៉ោងម្តង រហូតដល់ម៉ោង ០៥​ និង០០នាទីទៀបភ្លឺ និងគណ:បញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង១១ ក៏បានម្ចាស់ការរៀងៗខ្លួន ដោយបន្តចុះល្បាតនិងណែនាំដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន អនុវត្តតាមការជូនដំណឹងរបស់អាជ្ញាធរ អោយបានម៉ឺងម៉ាត់បំផុត។

ជាក់ស្ដែង​ជាលទ្ធផល៖​ កម្លាំង​ចម្រុះ ត្រួតពិនិត្យរថយន្តបានចំនួន ១០គ្រឿង ម៉ូតូចំនួន១៤០គ្រឿង មានឯកសារបញ្ជាក់ត្រឹមត្រូវ និងបានអនុញ្ញាតឲ្យពួកគាត់ ធ្វើដំណើរបន្ត៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print