ខេត្តកំពត៖ ប្រភពច្បាស់ការពីមន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់បានឲ្យដឹងថា ស្នងការរងខេត្តកំពតម្នាក់ ទទួលផែនពន្លត់អគ្គីភ័យ និងអាវុធជាតិផ្ទុះ ឈ្មោះ អ៊ឹម ឈួន អាយុ ៥១ ឆ្នាំ (រូបអាវពណ៌ក្រហម) និងបក្ខពួក ២ នាក់ទៀតឈ្មោះ កែវ ទិត្យមេសា ភេទប្រុស អាយុ ២១ ឆ្នាំ និងឈ្មោះ ហុង គា ភេទប្រុស អាយុ ៦១ ឆ្នាំ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធគ្រឿងជិត ២ គីឡូក្រាម ។
ប្រភពដដែលបានឲ្យដឹងទៀតថា ការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ ៩យប់ថ្ងៃទី ៦ ខែ មេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារ ខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយដកហូតបានសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ ១៧៣៨.៣៣ក្រាម (ជិត២គីឡូ) ៕
...
ដោយ ៖ ស សម