ស្គាល់គ្នា២ថ្ងៃ បបួលផឹកស៊ី សុីដាច់ម៉ូតូមិត្តភក្តិរួចរត់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានមិត្តភក្តិដែលទើបតែស្គាល់គ្នាបានចំនួន២ថ្ងៃខ្ចីម៉ូតូហើយយកទៅបាត់រហូតទើបរត់មកប្តឹងនគរបាលប៉ុស្តិ៍កាកាប បង្កអោយមានកាភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៦ នៅហាងខារ៉ាអូខេ រាត្រីសេកុង តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ សុខ វិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិពោធិ៍តូច ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។ ម៉ូតូដែល មិត្តភក្តិសុីដាច់ យកទៅបាត់នោះម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1G-5700 ។ ចំណែកជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ តុលា អាយុជាង២០ឆ្នាំ ស្នាក់នៅម្តុំ ភូមិអូដឹម សង្កាត់ចោមចៅ ហើយស្គាល់ទើបតែបាន២ថ្ងៃ ពុំស្គាល់អត្តសញ្ញាណច្បាស់លាស់ឡើយ ។

ជនរងគ្រោះបានអោយដឹងថា មុនកើតហេតុ បន្ទាប់ពីស្គាល់គ្នាគ្រាថ្មីៗ ពេលទំនេរពីការងារ នៅវេលាម៉ោង១០យប់ថ្ងៃទី០៤ ខែមិនា ក៏បាននាំគ្នា ចំនួន៤នាក់ ទៅផឹកសុី នៅហាងខារ៉ាអូខេ រាត្រីសេកុង រហូតដល់វេលាម៉ោងខាងលើ ពេលដែលគិតលុយ ចប់សព្វគ្រប់ហើយ ជនរងគ្រោះ និងមិត្តភក្តិចំនួន៣នាក់ នៅអង្គុយជជែកគ្នាលេងតែជនសង្ស័យងើបមុនគេដើរចេញមកក្រៅរួចយកកូនសោម៉ូតូចេញមកមុនគេ ហើយយកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនទៅបាត់ ទុកឱ្យមិត្តភក្តិ៣នាក់ អង្គុយរងចាំអស់រយៈពេលជាច្រើនម៉ោង មិនឃើញវិលវិញ តាមទៅរកបន្ទប់ជួលមិនឃើញទៀត។

លុះព្រឹកឡើងទើបរត់ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាបខណ្ឌពោធិ៍សែនជ័យ ឱ្យជួយអន្តរាគមន៍និងស្រាវជ្រាវរកជនល្មើសតាមរយៈស្លាកលេខម៉ូតូដើម្បីចាក់ការតាមនិតិវិធីច្បាប់៕

image3(1)

image2(1)

image1(1)

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print