ព្រឹកនេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្តល់ភ្លើងបូជាសព លោកនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់

ចែករំលែក៖

ភ្នំពេញៈនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦នេះនៅឈាបនដ្ឋានមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្តល់ភ្លើងបូជាសព លោកនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីព្រះបរមរាជវាំង លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង លោកឧបនាយករដ្ឋមន្រ្តី សុខ អាន លោកឧបនាយករដ្ឋមន្រ្តី ទា បាញ់ និងលោក លោកស្រីជា សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្រ្តីរាជការជាច្រើនរូបផងដេរ។

ក្នុងឱកាសនោះលោក ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានថ្លែងវិយោគថា មរណៈភាពរបស់លោកនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ គឺជាបាត់បង់ឥស្សរសជនខ្មែរដ៏ឧត្តុងឧត្តមមួយរូប ដែលបានចូលរួមយ៉ាងសកម្មបំផុតក្នុងការតស៊ូធ្វើពលិកម្មដ៏ធំធេងដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងបានលះបង់កម្លាំងកាយ ប្រាជ្ញាស្មារតី រួមចំណែកក្នុងការស្តារ និងក៏សាងប្រទេសជាតិឡើងវិញពីគំនរផេះផង់ដែលបានបន្សល់ទុកដោយសារភ្លើងសង្រ្គាម ដោយបាននាំមកនូវសន្តិភាព វិបុលភាព និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិទាំងមូល។
រូបកាយ លោកនាយឧត្តមសេនីយ៏ ប៉េង ប៉ាត់ បានបាត់បង់ទៅក៏ពិតមែន តែគំរូវីរៈភាពដ៏ថ្លៃថ្លាក្នុងការបូជាជីវិតបម្រើជាតិ សាសនា ព្រះមហាក្សត្រ ដ៏ឥតនឿយហត់រហូតដល់ថ្ងៃអវសានជីវិត បានស្ថិតនៅដក់ជាប់ក្នុងសន្តានចិត្តមហាជន យុទ្ធមិត្ត និងអ្នករួមការងារ ជាពិសេសលោកស្រីឧបនាយករដ្ឋមន្រ្តីជាភរិយា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងញាតិមិត្ត បងប្អូនទាំងអស់ជានិច្ចនិរន្ត។

លោកបានឃ្លាតឆ្ងាយពីក្រុមគ្រួសារ ញាតិមិត្ត បងប្អូនជិតឆ្ងាយ ទៅកាន់សុគតិភពជាទីដ៏សុខសាន្ត គ្មានទុក្ខភ័យ ។ប៉ុន្តែអ្វីដែលបន្សល់នៅ ហើយមិនទាន់រលត់សូន្យបង់ដូចរូបកាយរបស់ លោកនាយឧត្តមសេនីយ៏ គឺសេចក្តីល្អ អំពើល្អជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ ភាពសកម្មអង់អាចក្លាហាន ភាពតស៊ូអំណត់ព្យាយាម ភាពម៉ឹងម៉ាត់ក្នុងការងារ ភក្តីភាព និងស្នាដៃដ៏ធំធេងរបស់លោកចំពោះសង្គមជាតិ ចំពោះវិស័យព្រះពុទ្ធសាសនា និងចំពោះប្រជាជនកម្ពុជាទាំងមូល។ គុណធម៌ដ៏ឧដ្តុង្គឧត្តមនេះ និងមិនបាត់បង់ឡើយ ហើយនឹងស្ថិតនៅជាអមតៈអស់កាលជាដរាបរៀងទៅ។

សូមគោរពវិញ្ញាណក្ខន្ធរបស់ លោកនាយឧត្តមសេនីយ៍ បានទៅសោយសុខក្នុងសុគតិភព និងសូមងាកក្រោយឲ្យពរដល់មាតុភូមិកម្ពុជាសូមបានសុខសន្តិភាព វឌ្ឍនភាព សុភមង្គល និងជួយបីបាច់ថែរក្សាលោកស្រីឧបនាយករដ្ឋមន្រ្តី ជាឧត្តមភរិយា និងបុត្រា បុត្រី ចៅប្រុស ចៅស្រី បងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ឲ្យស្គាល់តែសេចក្តីសុខ ចម្រុងចម្រើន និងសម្បូរសប្បាយតរៀងទៅ៕

12805946_533292643496794_1291639957412336698_n

12512436_533292536830138_6900210790480576904_n

12791101_533292640163461_3934380557310379688_n

12814783_533292780163447_5022569246713569592_n

12814310_533292946830097_4597751188052621516_n

12524110_533292980163427_6471555962531276300_n

12813936_533293246830067_5486841695957676739_n

12801650_533293320163393_436335270493598238_n

12813932_533293393496719_4528253391842791449_n

12742151_533293536830038_4284232184900169698_n

1935998_533293710163354_4982742162677910825_n

12814181_533293833496675_2632593544461730911_n

12821445_533293963496662_3639094126885937755_n

12799446_533293960163329_8126543083759245197_n

12800376_533294080163317_8437002777035859625_n

12524333_533294336829958_6517138824976620041_n

12472819_533294226829969_89439377104922574_n

10357182_533294456829946_2759400643136241311_n

479722_533294683496590_6583648822360038731_n

12794551_533294803496578_1829892725695851596_n

12801325_533294770163248_494900004801587664_n

...

ដោយ៖ នាយកដ្ឋានព័ត៌មាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print