ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងហ្វេសប៊ុនថា ថ្ងៃនេះពិតជាមានការរីករាយដោយបានមកសម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS ខេត្តកំពត។ នេះជាភូមិកុមារទី៦ដែលជាជំនួយរបស់អង្គការ SOS-KDI បន្ទាប់ពីភ្នំពេញ, សៀមរាប,បាត់ដំបង, រតនៈគិរី និង ក្រចេះ។
អង្គការនេះបានចំណាយថវិការជាង ២៦លានដុល្លារអាមេរិក រួចទៅហើយទៅលើការសាងសង់ និងដំណើរការភូមិកុមារទាំង៦នេះ ដែលបានជួយចិញ្ចឹមកុមារ ១.៧៤៩នាក់ គ្រូ បុគ្គលិក អ្នកថែទាំក្មេងសរុប ៣៤៥នាក់។ កម្ពុជាជាសមាជិកអង្គការ SOS តាំងពីឆ្នាំ១៩៩៩ ដែលត្រូវបង់វិភាគទានប្រចាំឆ្នា៥,០០០ដុល្លា និងចាប់ពីឆ្នាំ២០១៦ ទៅត្រូវបង់១០,០០០ដុល្លារមួយឆ្នាំ។
ខ្លូនខ្ញុំផ្ទាល់ចូលជាសមាជិកអង្គការនេះនៅថ្ងៃ ១០ មករា ២០០២។ សូមអរគុណចំពោះលោកយាយលោកតា មីងមា បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ពិសេស ក្មួយជាយុវជន សិស្ស និស្សិតដែលផ្តល់នូវក្តីស្រឡាញ់រាប់អាន និងចូលរួមពិធីសម្ពោធសមិទ្ធផលនាព្រឹកនេះ។
សុំក្មួយៗដែលថតរូបបានជាមួយខ្ញុំដោយទូរសព្ទ័ផ្ទាល់ជួយបញ្ជូនរូបថតទៅកាន់ Facebook របស់ខ្ញុំផង៕
ដោយ៖ សុវណ្ណារ៉ា

























