ក្រុម​យុវជន និង​និស្សិត កំពុង​ប៉ះ​សម្តី​គ្នា​ជាមួយ​អ្នកគាំទ្រ CNRP នៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្ត​ព្រះ​សីហ​នុ៖ តាម សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​វេលា​ម៉ោង​០៨ និង​២៧​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ មីនា ២០១៦ នេះ ក្រុម​យុវជន និង​និស្សិត​​ បាន​ប្រមូលផ្តុំ​គ្នា​នៅចំណុច​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ដ​ព្រះ​សីហ​នុ (​ដែល​លោក​កឹ​ម សុខា ចុះ​មក​ជួប​សកម្មជន​) ដើម្បី​ទាមទារ​ឱ្យ​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លើយ​បំភ្លឺ​នូវ​ខ្សែអាត់​សំឡេង ទាក់ទិន​នឹង​រឿង​ស្នេហា​លួចលាក់ ដើម្បី​ស្វែងរកការ​ពិត ។

ទន្ទឹម​នឹង​នោះ គេ​ឃើញ​ក្រុម​យុវជន និង​និស្សិត​ បាន​ប៉ះសម្តី​​គ្នា​ជាមួយ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ខណៈ​ដែល​មិនទាន់​ឃើញ​វត្ត​មាន​របស់លោក​កឹម សុខា មកដល់នោះទេ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print