ក្រសួងសុខាភិបាល​រកឃេីញករណីវិជ្ជមានកូវីដ-១៩​ថ្មី​ចំនួន ១១៣​នាក់​ និងអ្នកជាសះស្បេីយ​ ៩០នាក់​

ចែករំលែក៖

ភ្នំពេញ​៖​​​​ ក្រសួងសុខាភិបាលកម្ពុជា​ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៨ ខែមេសា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន​ ១១៣​ នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ៩០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា​ នៅថ្ងៃទី៨ ខែមេសា​​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មីចំនួន​ ១១៣​ នាក់​ (សហគមន៍ទាំង ១១៣នាក់) និងមានអ្នកជាសះស្បេីយចំនួន​ ៩០នាក់​ក្នុង​នោះ​រួម​មាន​៖

រកឃើញអ្នកឆ្លងថ្មី ១១៣នាក់ទៀត (សហគមន៍ទាំង ១១៣នាក់) ក្នុងនោះមាន៖​ ភ្នំពេញ (១០៣) ព្រះសីហនុ (៣) កណ្ដាល (៣) ស្វាយរៀង (៣) កំពត (១) 

គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ 

– អ្នកឆ្លងសរុប= ៣០២៨ នាក់

– អ្នកជាសះស្បើយ= ១៩១៤ នាក់

– អ្នកកំពុងព្យាបាល= ១០៨៥ នាក់

– អ្នកស្លាប់= ២៤ នាក់៕

     

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print