ឃាត់ខ្លួន​បាន​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ទៀតបន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​គាស់​តូប​នៅ​ផ្សា​រឈូក​មាស​

ចែករំលែក៖

ភ្នំពេញ​៖ ប្រជាពលរដ្ឋជាក្រុមអាជីវករបានឃាត់ខ្លួន​ជនសង្ស័យម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ទៀតបន្ទាប់ពី​ធ្វើ​សកម្មភាព​ចូលទៅ​គាស់​តូប​លក់ដូរ​របស់​ពួកគាត់នៅក្នុង​ផ្សារ​ឈូក​មាស តែ​សំណាង​មិនល្អ​ត្រូវ​ពួកគាត់ឃើញ​ទាន់​ដេញតាម​ពីក្រោយ​ឃាត់​បាន​ម្នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច ចំណែកឯ​បក្ខពួក​២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល​ ។

ហេតុការណ៍នេះកើតឡើងនៅ​វេលាម៉ោង១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៨ ខែមេសា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ២០១១ ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ​ម៉ៅ​ ​អាយុ​២០​ឆ្នាំ​ រស់នៅ​ផ្លូវ​រថភ្លើង​ជិត​កន្លែងកើតហេតុ​។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះបានសារភាពថា មុនពេលធ្វើសកម្មភាពខ្លួន​និង​បក្ខពួក​២​នាក់​ទៀត​បានជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក​ចូលទៅ​គាស់​តូប​បម្រុង​ចូលទៅ​យក​មឹក​ត្រី​បង្គា​ជាដើម ​ហើយ​ភ្លាមៗ​នោះពេលពួកគេកំពុងតែ​ធ្វើ​សកម្មភាព​គាស់​សោ​តូបស្រាប់តែ​ខាង​ម្ចាស់​តូប​ឃើញ​ទាន់​ធ្វើ​ឲ្យ​ពួកគេមាន​គ្នា​៣​នាក់​ភ័យ​ស្លន់ស្លោ​ជិះ​ម៉ូតូ​រត់ តែ​ដោយ​សារប្រជាពលរដ្ឋ​ជា​ម្ចាស់​តូប​បាន​ប្រដេញ​តាម​ពីក្រោយ​ជិះម៉ូតូរត់​ទៅជិតដល់​​​សាលា​រៀនសាមគ្គី​ក៏ត្រូវ​ឃាត់​ខ្លួនរូបគេបាន​ម្នាក់ ចំណែក​បក្ខពួក​២​នាក់​ទៀត​រត់គេចខ្លួន​បាត់ទៅ​។​

បន្ទាប់​កើតហេតុ​​សមត្ថ​កិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់​យក​ជនសង្ស័យ​​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលសង្កាត់​ក្រាំងធ្នង់​ដើម្បី​សាកសួរ រួច​ឲ្យ​ម្ចាស់​តូប​ទៅ​ដាក់ពាក្យ​បណ្តឹង​​ងាយស្រួល​ឲ្យ​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បក្ខពួក​២​នាក់​ទៀត​​យកមក​ចាត់ការ​បន្តតាមនីតិវិធី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print