ក្រោយរកឃេីញករណីឆ្លងជំងឺកូវីដ១៩ លេីកម្មករប្រមាណជិត ៥០នាក់ ក្នុងរោងចក្រកាត់ដេរ” ឌីន ហាន”​,ពេល​នេះ​អាជ្ញារធររាជធានីភ្នំពេញសម្រេចផ្អាកបណ្តោះអាសន្ន​ រយៈពេល​១៤ថ្ងៃ ដើម្បីធ្វើតេស្តរកកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖​ លោក​ ឌី រ័ត្នខេមរុណ​ អភិបាលរងខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៨ មេសា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថា​ ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ-១៩ លេីកម្មករនិយោប្រមាណជិត​ ៥០នាក់ នៅក្នុងរោងចក្រកាត់ដេរយីហោ” ឌីន ហាន”​ ត្រូវបានអាជ្ញារធរសាលារាជធានីភ្នំពេញ​ សម្រេចផ្អាកបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី៧​ ខែមេសាម្សិលមិញនេះ ដើម្បីឲ្យកម្មករ​ កម្មាការិនី​មកធ្វើតេស្តរកកូវីដ១៩, ខណៈដែលកម្មករនិយោជិតបម្រើការងារនៅរោងចក្រនេះ សរុបចំនួនជាង ២,៥០០នាក់។

លោក ឌី រ័ត្នខេមរុណ មានប្រសាសន៍បន្ថែមទៀតថា រោងចក្រកាត់ដេរយីហោ” ឌីន ហាន” ដែលមានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គិតមកទល់ពេលនេះ ក្រុមគ្រូពេទ្យកំពុងបន្តយកសំណាកបងប្អូនកម្មករ រួមទាំងបុគ្គលិក។

អភិបាលរងខណ្ឌរូបនេះ បានបន្តថា ការផ្អាកបណ្តោះអាសន្ន ១៤ថ្ងៃនេះ ដើម្បីឲ្យបងប្អូនកម្មករដែលយកសំណាកនេះ គឺគ្រប់ចំនួនហើយឲ្យគាត់ធ្វើចត្តាឡីស័កនៅឯបន្ទប់ផ្ទះជួល ឬផ្ទះរបស់គាត់នៅតាមអាស័យដ្ឋានបច្ចុប្បន្ន គឺតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ រងចាំលទ្ធផលដែលក្រុមគ្រូពេទ្យបានបង្ហាញថា តើកម្មកររូបណាដែលមានវិជ្ជមាន នោះគ្រូពេទ្យនឹងយកទៅព្យាបាល។

ដោយឡែក​លោក ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ ទាក់ទងនឹងបញ្ហាខាងលើនេះដែរ​ ក៏បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ដែលបម្រើការនៅរោងចក្រយីហោ” ឌីន ហាន” ត្រូវមកយកសំណាកដើម្បីពិនិត្យជាបន្ទាន់ បើមិនដូច្នេះទេ មិនអនុញ្ញាតឲ្យចូលធ្វើការឡើយ។

ជាមួយគ្នានេះ លោកអភិបាល​រាជធានី​ភ្នំពេញ​ ក៏បានអំពាវនាវដល់បងប្អូនសាច់ញាតិ ឬមិត្តភ័ក្ររបស់កម្មករនិយោជិតទាំងនោះ ត្រូវជួយណែនាំឲ្យធ្វើចត្តាឡីស័ក (នៅដាច់ដោយឡែក) រយៈពេល ១៤ថ្ងៃ តាមចំនួនកំណត់ ហើយបើធ្វើមិនបានត្រឹមត្រូវទេ នឹងទទួលទោសពិន័យតាមច្បាប់ ជាក់ជាមិនខាន៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print