ប្រយ័ត្នទាំងអស់គ្នាផង ! ធនាគារ កាណាឌីយ៉ា សាខាទួលទំពូង ផ្ទះលេខ១០៨ មហាវិថីម៉ៅសេទុង មានអ្នកជំងឺកូវីដ១៩ បានចូលទៅទីនោះ

ចែករំលែក៖

ភ្នំពេញ, អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញសេចក្តីជូនដំណឹង ! អោយប្រយ័ត្នទាំងអស់គ្នាផង ! ធនាគារ កាណាឌីយ៉ា សាខាទួលទំពូង ផ្ទះលេខ១០៨ មហាវិថីម៉ៅសេទុង មានអ្នកជំងឺកូវីដ១៩ បានចូលទៅទីនោះ។

​អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់
ធនាគារ កាណាឌីយ៉ា សាខាទួលទំពូង ផ្ទះលេខ១០៨ មមហាវិថីម៉ៅសេទុង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១​ នៅចន្លោះម៉ោង ១ ដល់ ៥ រសៀល។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានចូលទៅទីនោះ។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅ

📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ!

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print