ភ្នំពេញ, អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ បានបញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ថា ក្រសួងព័ត៌មានសូមប្រកាសច្រានចោលចំពោះព័ត៌មានដែលបានបង្ហោះ និងផ្សព្វផ្សាយថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានបានទទួលមរណភាព គឺជាព័ត៌មានមិនពិត។
លោក មាស សោភ័ណ្ឌ សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ថែទាំ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ ស្ថានភាពជំងឺលោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន នាពេលបច្ចុប្បន្ននេះគឺធម្មតា លោកនៅកម្រើកដៃជើង នឹងដឹងខ្លួនជាធម្មតា លោកអាចពិសារអាហារ និងភេសជ្ជៈប៉ូវកម្លាំងជាធម្មតា ។
ទន្ទឹមនេះគ្រូពេទ្យដែលប្រចាំការព្យាបាលជំងឺលោកផ្ទាល់ ក៏បានប្រាប់ដល់ក្រុមគ្រួសារ សូមឲ្យជួយទិញ ទឹកដោះគោ (អេនសួរ)ដែលមានប្រូតេអ៊ីនខ្ពស់ យកមកបញ្ចុកឯកឧត្តម នៅពេលរសៀល និងពេលថ្ងៃត្រង់ ។
ជាងនេះទៀត ក្រុមគ្រួសារលោក ម៉ៅ អាយុទ្ធ ដែលមិនជាប់ធ្វើចត្តាឡីស័ក បានទៅទិញយកទៅជូនគ្រូពេទ្យ ទុកសម្រាប់ លោក ពិសាររួចរាល់អស់ហើយ៕
...
ប្រភព, ទទក