ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដកហូត​សារធាតុ​ញៀន​៥០​កញ្ចប់​ នៅស្រុក​គាស់​ក្រឡ

ចែករំលែក៖

​ខេត្តបាត់ដំបង​ ៖​ ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់​ក្រឡ​បានបង្ក្រាប​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ព្រមទាំង ដកហូត​សារធាតុ​ញៀន​៥០​កញ្ចប់​ ។​

អធិការ​នគរបាល​ស្រុក​គាស់​ក្រឡ​ ​លោក​វរសេនីយ៍ឯក​ ប៉ា​ង​ ហៀ​ង​ បាន​ឲ្យ​ដឹង​ថា​ ស្រ្តីរូបនេះរួមជាមួយភស្តុតាងត្រូវកសាងសណុំរឿងបញ្ជូនទៅតុលាការកាលពីថ្ងៃទី៧ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបង្រ្កាបបាន
កាលពី​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១១​ និង​៣០​នាទី​ នៅ​ចំណុច​ភូមិ​ ព្រៃ​ទទឹង​ ឃុំ​ឆ្នាល់មាន់​ ស្រុក​គាស់​ក្រឡ​ ខេត្តបាត់ដំបង​។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ អ៊ុ​ង​ គ​ន្ធា​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃធំ​ ឃុំ​ឆ្នាល់មាន់​ ស្រុក​គាស់​ក្រឡ​ ខេត្តខេត្តបាត់ដំបងព្រមទាំង ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (​ ម៉ា​ទឹកកក​ICE)​ ចំនួន​ ៥០​ថង់​ មាន​ទម្ងន់​ ១៦,៩៩​ក្រាម​ ទាំង​សំបក​,​ ទូរ​សព្ទ័​ដៃ​ ចំនួន​ ០១​គ្រឿង​,​ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​ និងសម្ភារៈ​ច្រក​ចែករំលែក​គ្រឿង​ ញៀន​មួយ​ចំនួន​ ។​

លោកអធិការបន្តថា ​ករណី​នេះ​ សមត្ថកិច្ច​នគរបាល​ស្រុក​បាន​ រៀន​ចំ​បញ្ជូន​ជនសង្ស័យ​និង​វត្ថុ​តាង​មក​កាន់កា​រិ​យា​ ល័យ​ជំនាញ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ដើម្បីចាត់ការ​បន្ត​តាម​ច្បាប់​ ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print