អ្នកណាខ្លះ? ធ្លាប់​ទៅធនាគារ ABA សាខាបុរីកីឡាចាប់ពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី០៥ ខែមេសា សូមប្រញ៉ាប់ទៅយកសំណាក,​ ខណៈអ្នកកើតកូវីដ១៩ ធ្លាប់ទៅកន្លែងនេះច្រេីនដង

ចែករំលែក៖

ភ្នំពេញ​៖ បើយោងតាម​អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងនៅលើ Facebook ថា ទីតាំងធនាគារ ABA សាខាបុរីកីឡា ដែលមានទីតាំងស្ថិតនៅអគារ ដឺឡាណូ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ​ បានរកឃេីញអ្នកកើតជំងឺកូវីដ-១៩ ធ្លាប់បានចូលទៅជាច្រើនដង​ ដើម្បីដកលុយ និងដាក់លុយ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដាន​បុគ្គលសង្ស័យថា​ មានផ្ទុកជំងឺកូវីដ១៩ ហើយ​ក៏​បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ចូលទៅ ធនាគារ ABA សាខាបុរីកីឡា ចាប់ពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។

សូមជម្រាបថា​ ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

ដោយឡែក​សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។សូមអរគុណ!៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print