អង្គការសហប្រជាជាតិអំពាវនាវ ធានាដល់ជនភៀសខ្លួនទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩គ្រប់គ្រាន់

ចែករំលែក៖

ក្នុងឱកាសនៃទិវាសុខភាពពិភពលោក ៧ខែមេសា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យសាមគ្គីគ្នាដើម្បីធានាផ្តល់វ៉ាក់សាំងដល់ជនភៀសខ្លួនឲ្យបានគ្រប់គ្នាដើម្បីទប់ស្កាត់ការឆ្លងប្រកបដោយប្រសិទ្ធភាពបំផុត។

នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ៧ខែមេសា អង្គការ UNHCR បង្ហាញពីការសោកស្តាយយ៉ាងខ្លាំង ដោយការចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ មិនមានតម្លាភាព ពិសេសគឺក្រុមជនភៀសខ្លួនរាប់លាននាក់ បើទោះបីមានប្រទេសដល់ទៅ ១៥៣ ប្រទេសហើយដែលបានសម្រេចចាក់វ៉ាក់សាំងជូនជនភៀសខ្លួន។
ឧត្តមស្នងការ UNHCR លោក Filippo Grandi បានបញ្ជាក់ថា មានតែប្រទេសចំនួន២០ប៉ុណ្ណោះដែលជនភៀសខ្លួនបានចាក់វ៉ាក់សាំង។ ជនភៀសខ្លួនដល់ទៅ ៨៥%នៅលើពិភពលោកគឺស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មានប្រាក់ចំណូលទាប ។
គិតត្រឹមម៉ោង៧ល្ងាច ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ជំងឺ COVID-19 បានចម្លងទៅមនុស្សចំនួន១៣៣,៨៣៨,២២៧នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ២,៩០៤,៣០១នាក់បានស្លាប់ និង ១០៧,៩១៦,៤៨៨នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក៕ដោយ សាធី

...


រូបភាព៖ttxvn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print