អភិបាលខេត្តកំពង់ចាមចុះត្រួតពិនិត្យគោលដៅអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានអញ្ជើញចុះត្រួតពិនិត្យតាមគោលដៅត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខលេខ ៤៤សសរ ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅគោលដៅក្នុងក្រុងកំពង់ចាម និងស្រុកបាធាយ។

   លោក អ៊ុន ចាន់ដា អភិបាលខេត្តបានមានប្រសាសន៍ថា អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៤សសរ ចុះថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអារសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក បានរៀបចំផែនការ និងអនុវត្តតាមសេចក្តីណែនាំចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅតាមគោលដៅព្រំប្រទល់ខេត្តនឹងខេត្ត ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ -១៩ ពិសេសការកាត់ផ្តាច់ខ្សែចម្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ តាមរយៈ ការធ្វើចរាចរណ៍ពីតំបន់មួយទៅកាន់តំបន់មួយទៀត ពិសេសពីតំបន់ដែលមានហានិភ័យខ្ពស់មកកាន់មូលដ្ឋានរបស់យើងឡើយ ។

  ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក នីមួយៗ ជាពិសេសការពង្រឹងនៅគ្រប់គោលដៅទាំងអស់ ត្រូវហាមឃាត់មិនឲ្យចេញចូល ពោលគឺត្រូវយកចិត្តទុកដាក់អនុវត្តទៅតាមការណែនាំ នៃសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលឲ្យទទួលបានលទ្ធផលល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

   នាឱកាសនោះដែរ លោកអភិបាលខេត្ត បាននាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ផ្ដល់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកដែលកំពុងឈរជើងក្នុង១គោលដៅទទួលបាន ៖ ម៉ាស់ចំនួន ១.០០០បន្ទះ ជែលលាងដៃ ១០ដប មីជាតិ៥កេស ទឹកសុទ្ធ៥កេស អង្ករ១០០គ.ក្រ ប្រដាប់វាស់កម្តៅ ១គ្រឿង និងថវិកាចំនួន១លានរៀលផងដែរ ។

  គួរបញ្ជាក់ថា៖ ផ្អែកតាមភូមិសាស្រ្តរបស់ខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលរដ្ឋបាលក្រុង-ស្រុកចំនួន៨ បានកំណត់គោលដៅត្រួតពិនិត្យចំនួន២៣គោលដៅ ក្នុងនោះមាន ៖ ស្រុកបាធាយមានចំនួន ៣គោលដៅ ស្រុកជើងព្រៃមានចំនួន ១គោលដៅ ស្រុកស្រីសន្ធរ មានចំនួន ៥គោលដៅ ស្រុកកងមាសមានចំនួន ២គោលដៅ ក្រុងកំពង់ចាមមានចំនួន ១គោលដៅ ស្រុកកោះសូទិនមានចំនួន ២គោលដៅ ស្រុកចំការលើមានចំនួន ៤គោលដៅ និងស្រុកស្ទឹងត្រង់ មានចំនួន ៥គោលដៅ៕

                 

...

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print