ការឆ្លងកូវីដ-១៩នៅក្នុងប្រទេសថៃកើនឡើងខ្ពស់ រដ្ឋាភិបាលត្រៀមបិទទីក្រុងបាងកកនិងខេត្តចំនួន៤០ដើម្បីទប់ស្កាត់ការឆ្លង

ចែករំលែក៖

កូវីដ-១៩ បានវាយលុករដ្ឋាភិបាលថៃដោយមានរដ្ឋមន្ត្រីដល់ទៅ១០រូប ឆ្លងកូវីដ-១៩ និងតំណាងរាស្ត្ររាប់សិបនាក់ ត្រូវធ្វើចត្តាឡីស័កដោយសារជួបប៉ះពាល់ដោយផ្ទាល់និងប្រយោល។ ប៉ុន្មានថ្ងៃចុងក្រោយក្រោយនេះ ចំនួនអ្នកឆ្លងក្នុងប្រទេសថៃកើនឡើងខ្ពស់។

នៅក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខ អាចនឹងមានការឆ្លងរាលដាលកាន់តែខ្លាំងនៅក្នុងប្រទេសថៃ ទាំងនោះហើយបានជា អង្គភាពពិសេសប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់ប្រទេសថៃបានប្រកាសថា ប្រទេសនេះកំពុងពិចារណាលើការបិទកន្លែងកម្សាន្តនៅទីក្រុងបាងកក និងខេត្តចំនួន ៤០ ដែលនាំឱ្យមានការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះ។
អាជ្ញាធរថៃខាងលើនេះបានជំរុញឱ្យវិស័យសាធារណៈ និងឯកជនទាំងអស់ អនុញ្ញាតឱ្យនិយោជិតរបស់ពួកគេធ្វើការពីផ្ទះ និងចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ខណៈករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន៤០៥ករណីត្រូវបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ គឺជាការផ្ទុះថ្មីឡើងវិញ ដែលទាក់ទងនឹងក្លិបកម្សាន្តពេលរាត្រី នៅទីក្រុងបាងកក។
ការឆ្លងរីករាលដាលនេះបានកើតឡើងនៅអំឡុងពេលដ៏ពិបាកបំផុតមួយសម្រាប់ប្រទេសថៃ ពោលគឺមុនថ្ងៃពិធីបុណ្យសង្រ្កាន្តចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ ដែលត្រូវបានគេស្គាល់ថា ជាការជួបជុំ និងការលេងបាញ់ទឹកដ៏ធំ ដែលអាជ្ញាធរថៃបានហាមឃាត់រួចទៅហើយ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក អនុឆា ភូរ៉ាផាឆៃស្រ៊ី (Anucha Burapachaisri) បានគូសបញ្ជាក់បន្ថែមថា កន្លែងកម្សាន្តដែលមានករណីឆ្លងនេះ ត្រូវបានគេបញ្ជាឱ្យបិទរួចហើយ… ហើយកន្លែងជាច្រើនទៀត អាចនឹងរងផលប៉ះពាល់ ប្រសិនបើមានការឆ្លងរីករាលដាលកាន់តែខ្លាំង។ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣០,៣១០ករណី ក្នុងនោះមានអ្នកស្លាប់ ៩៥នាក់ និងអ្នកជាសះស្បើយ ២៨,១០១នាក់៕ដោយ សាធី

...


នាយករដ្ឋមន្រ្តីថៃប្រាយុទ្ធ (អាវពណ៌ស) នៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២១- រូបភាព ៖ REUTERS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print