ភ្នំពេញ, ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន លោកគិតណាស់ គិតពីការជួបជុំ គិតចង់ឱ្យបងប្អូនជួបជុំសប្បាយជាមួយគ្រួសារណាស់ តែកាលៈទេសៈនេះជំងឺកូវីដ-១៩កំពុងតែរាតត្បាត បងប្អូនគួរតែមានការគិតយោគយល់ដល់ទង្វេីល្អរបសរាជរដ្ឋាភិបាលដែលសម្រេចបិទការចេញ-ចូល ពីខេត្ត ១ទៅខេត្ត១ ដែលជាការធ្វេីដំណេីរផ្លូវឆ្ងាយនេះផង ។
បងប្អូនត្រូវគិតថាបេីការជួបជុំគ្រួសារនេះ ប្រសិនបេីបងប្អូនឆ្លងមេរោគកូវីដ-១៩តែម្នាក់ឬពីរនាក់ តេីបងប្អូនទទួលយកមកចម្លងប៉ុន្មាននាក់ទៀត? ហេីយបេីមានការឆ្លងរាលដាលច្រេីន ពិតណាស់វានឹងយកទៅចម្លងតាមគ្រួសារនីមួយៗបន្តទៀតជាក់ជាមិនខាន ហេីយការចម្លងបន្តនេះ តេីវានឹងរីករាយដាលដល់កម្រឹតណា ? ដូច្នេះបងប្អូនគួរតែគិតពិចារណាថា បេីប្រមុខដឹកនាំរាជរដ្ឋាភិបាលមិនគិតពីសុខទុក្ខរាស្រ្តទេ ប្រមុខដឹកនាំរាជរដ្ឋាភិបាលក៏មិនផ្អាក ការចេញ-ចូល ឆ្លងកាត់ពីខេត្ត ១ទៅខេត្ត ដែរ។
ឈប់បានឈប់ទៅបងប្អូន ឈប់យកជំនឿ ទៅជឿលេីពួកដែលញុះញុងដែលមិនឱ្យបងប្អូន ទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ហើយពួកគេគ្មានគំនិតល្អចំពោះបងប្អូនទេ គេចង់ឃេីញបងប្អូនមានទុក្ខទទួលជំងឺជាប់កាយ ពេលបងប្អូនមានជំងឺជាប់កាយគេនិងទម្លាក់កំហុសមកលេីរាជរដ្ឋាភិបាល ថាការដឹកនាំរបស់រាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់ចំពោះរាស្រ្ត ៕
ប្រភព: ទទក