ស្ត្រីម្នាក់សង្ស័យស្រវឹងស្រាដើរដួលផ្កាប់មុខចូលក្នុងផើងទឹក ឈ្លក់ទឹកស្លាប់ នៅឃុំពង្រ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ ស្ត្រីម្នាក់បានគេប្រទះឃើញស្លាប់ផ្កាប់មុខក្នុងផើងទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង៦ព្រឹកថ្ងៃទី៨ ខែមេសាឆ្នាំ២០២១ ស្ថិតនៅភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា: ស្ត្រីដែលបានស្លាប់ក្នុងហេតុការណ៍ខាងលើនេះមានឈ្មោះ ធុន សាម៉ន អាយុ ៤៨ឆ្នាំមានប្តីឈ្មោះ សិន រ៉េត អាយុ៦៩ឆ្នាំ ។ ដោយកាលពីយប់ថ្ងៃទី៧ ខែមេសា ស្ត្រីរងគ្រោះដេកនៅខាងមុខផ្ទះ ចំណែកប្ដីដេកនៅខាងក្រោយផ្ទះ។ លុះព្រឹកឡើងថ្ងៃទី៨ ខែមេសា ប្ដីបើកទ្វារផ្ទះរកប្រពន្ធមិនឃើញ ពេលងាកទៅខាងលិចផ្ទះក៏បានឃើញប្រពន្ធដេកស្លាប់ផ្កាប់មុខក្នុងផើងផ្កាទឹកបាត់ទៅហើយ។បន្ទាប់មកប្តីក៏បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលឱ្យចុះមកពិនិត្យមើល ។
ករណីនេះសមត្ថកិច្ចក៏បានចុះធ្វើកោសល្យវិច្ច័យទៅតាមជំនាញបច្ចេកទេស និងបានសន្និដ្ឋានថា ស្រ្តីខាងលើប្រហែលជាខ្យល់គរដួលក្នុងផើងមានទឹក ទើបបណ្តាលឱ្យស្លាប់។ប៉ុន្តែប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានឱ្យដឹងថា ស្រ្តីខាងលើជាមនុស្សចូលចិត្តផឹកស្រា រាល់ថ្ងៃ ហើយការស្លាប់របស់ជនរងគ្រោះសង្ស័យស្រវឹងខ្លាំង ពេលដើរក៍ដួលផ្កាប់មុខចូលក្នុងផើងទឹកពុំមាននរណាដឹង បណ្ដាល ឲ្យលង់ទឹកស្លាប់បែបនេះ។
សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី នៅក្នុងលំនៅដ្ឋាន ៕ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print