អ្នកគាំទ្រ​ ​Man Utdម្នាក់៖​ លួចរត់ស្រាតចូលទីលាន ក្រោយ​Man Utd យកឈ្នះ Granada ២-០

ចែករំលែក៖

​ វាជា​រឿងនឹកស្មានមិនដល់មួយបានកើតឡើង បន្ទាប់ពីមានអ្នកគាំទ្រ​ក្រុមបាល់ទាត់ Man Utd​ ស្រាតននលគករត់ចូលទីលាន បើទោះការប្រកួតដំណើរការដោយបិទកីឡដ្ឋានក្តី។​ ខណៈដែល​ Manchester United បានយកឈ្នះ Granada ដោយលទ្ធផល ២-០ ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ Europa League។

ប៉ុន្តែការរារាំងរបស់ក្រុមម្ចាស់ផ្ទះអេស្ប៉ាញនៅតែមានចន្លោះប្រហោង ដោយមានបុរសម្នាក់បានរត់ចូលទីលានអំឡុងការប្រកួតនោះនៅដើមតង់ទី១ ទាំងអាក្រាតកាយ។ ក្រោយប៉ូលីសឃាត់ខ្លួនបុរសនោះរួចរាល់ហើយ ការប្រកួតក៏បានបន្តធម្មតាវិញ។

សូមជម្រាបថា​ ការរឹតត្បិត ដើម្បីបង្កាការឆ្លងជំងឺកូវីដ-១៩ ចំពោះការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Granada និង Man Utd នៅកីឡដ្ឋាន Nuevo Estadio de Los Carmenes នៅរាត្រីថ្ងៃទី៨ ខែមេសា មិនត្រូវបានអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលកីឡដ្ឋានផ្ទាល់ឡើយ។

ដោយឡែក​បើទោះបីជាមានហេតុការណ៍ខាងលេីនេះ​ បានកើតឡើងក៏ដោយ ក្រុមភ្ញៀវបិសាចក្រហមនៅតែអាចទទួលបានជ័យជម្នះលើក្រុម Granada ដោយលទ្ធផល ២-០ តាមរយៈការស៊ុតបញ្ចូលទីរបស់ Marcus Rashford និង Bruno Fernandes។

គួរបញ្ជាក់ថា​ លទ្ធផលនេះ បានជួយ Man Utd ក្លាយជាក្រុមមានប្រៀបក្នុងការទទួលបានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ដ្បិតមានគ្រាប់បាល់ចំណេញក្រៅដីចំនួន ២គ្រាប់។ ជំនួបជើងទី២ វគ្គ១/៤ផ្តាច់ព្រ័ត្រ រវាងក្រុមទាំងពីនៅ Old Trafford នឹងធ្វើឡើងនៅរាត្រីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១៕ដោយ​៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print