ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានចុះយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ផ្ទះ​ជួល​ ផ្លូវ​លំ​ ភូមិ​ដំណាក់​១​ សង្កាត់​ស្ទឹង​មានជ័យ​ ១ ខណ្ឌ​មានជ័យ​

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ សហការជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានចុះយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ផ្ទះ​ជួល​ ផ្លូវ​លំ​ ភូមិ​ដំណាក់​១​ សង្កាត់​ស្ទឹង​មានជ័យ​ ១ ខណ្ឌ​មានជ័យ​ រាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។

ដោយឡែក លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានក្រើនរំលឹកថា, ក្នុងករណី ចាក់វ៉ាក់សាំងលើកទី២ តើអាចទៅចាក់ខុសពីកន្លែងលើកទី១ បានដែររឺទេ ដោយភ្ជាប់ជាមួយប័ណ្ណចាក់ថ្នាំលើកទី១?
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា សុំមកចាក់នៅកន្លែងដែលបានចាក់លេីកទី១ វិញ​ ព្រោះ៖
១.​ ទិន្នន័យលោកអ្នកនៅទីនោះស្រាប់
២.​ វ៉ាក់សាំងលេីកទីពីរក៏បានរក្សាទុកនៅកន្លែងចាក់លេីកទី១ ដែរ
៣.​ ការផ្ទៀងផ្ទាត់ចាំបាច់ត្រូវធ្វេីនៅកន្លែងចាក់លេីកទី១​ ដេីម្បីបញ្ជាក់ថាអ្នកដែលបានចាក់លេីកទី១​ បានមកចាក់លេីកទីពីរហេីយឫនៅ?
៤.​ ចៀសវាងភាពច្របូកច្របល់នឹងការផ្ទេវ៉ាក់សាំងចុះឡេីងពីកន្លែងមួយទៅកន្លែង​ ដែលធ្វេីឱ្យខូចវ៉ាក់សាំងទៅវិញ
៥.​ នៅកន្លែងចាក់លេីកទី១​ គ្រូពេទ្យបានជម្រាបរួចហេីយ​ គួរតែលោកអ្នកដឹងថាខ្លួនត្រូវធ្វេីយ៉ាងណាហេីយ​ ដេីម្បីចាក់លេីកទីពីរបានត្រឹមត្រូវ។
សូមអរគុណ!!

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print