រដ្ឋបាលខេត្តកំពង់ចាម៖ មនុស្ស៩០នាក់ ជាប់ពាក់ព័ន្ធនឹងអ្នកកើតកូវីដ ឈ្មោះ ធឿន ណារ៉ង, អ្នកពាក់ព័ន្ធសូមទៅយកសំណាក

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ ស្តីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ លើស្ត្រីជនជាតិខ្មែរ ឈ្មោះ ធឿន ណារ៉ង អាយុ ៣៧ឆ្នាំ រស់នៅភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។​

ជាមួយគ្នានេះ​រដ្ឋបាលខេត្តកំពង់ចាម​ សូមអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយនឹងស្ត្រីរូបនេះ ចំនួន ៩០នាក់ ក្នុងនោះអ្នកពាក់ព័ន្ធដោយផ្ទាល់ចំនួន ១១នាក់ និងពាក់ព័ន្ធដោយប្រយោលចំនួន ៧៩នាក់​ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។

នៅក្នុងសេចក្ដីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា​៖​ សូមបងប្អូនដែលជាប់ពាក់ព័ន្ធនឹងស្រ្តីខាងលេីនេះ​ ប្រញាប់​ទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែក ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ តាមរយៈឈ្មោះ វ៉ាន់ សន លេខទូរស័ព្ទ ០៩៧ ៧៣៣ ២២៥៥ ឬ ០៨៥ ៤១ ៤៥ ៥៦៕

សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print