Update: នគរបាលខេត្តកណ្តាលបន្តចាប់ខ្លួនមេចោរប្លន់ទូទាំងប្រទេសម្នាក់និងបក្ខពួក៥នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យជាមេចោរប្លន់ទូទាំងប្រទេសមានឈ្មោះហៅក្រៅ ថោង និងបក្ខពួកជានច្រើននាក់ទៀត ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្តាល សហការជាមួយនគរបាលខេត្តកំពង់ចាមតាមចាប់ខ្លួនបាននៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦នេះ។ កិច្ចប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនមេចោរប្លន់ខាងលើនេះដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម ។

ប្រតិបត្តិការនេះធ្វើបានជោកជ័យដោយសារការដឹកនាំបញ្ជា និងចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដោយមានកិច្ចសហការពីស្នងការនគរបាលខេត្តមួយចំនួន កម្លាំងកងរាជអាវុធហត្ថនិងមានការសម្របសម្រួលផ្លូវច្បាប់ពីលោកលឹម សុគន្ថា ព្រះរាជអាជ្ញាតុលាការខេត្តកណ្តាលផងដែរ ។

ស្នងការនគរបាលខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងថា ក្រោយពីមានករណីក្រុមចោរប្លន់ប្រដាប់អាវុធធ្វើសកម្មភាពប្លន់ផ្ទះសេវាផ្ទេរប្រាក់វីង នៅក្នុងភូមិសាស្ត្រឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥រួចមក លោកបានដឹកនាំកម្លាំងបញ្ជាផ្ទាល់ចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានព័ត៌មាននិងសកម្មភាពរបស់ក្រុមចោរខាងលើនេះ ។ នៅមុនពេលចាប់ខ្លួនប៉ុន្មានថ្ងៃលោកបានទទួលព័ត៌មានថា ក្រុមចោរទាំងអស់នោះបានរៀបគម្រោងបម្រុងធ្វើសកម្មភាពប្លន់នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងទៀតថា បន្ទាប់ពីទទួលបានព័ត៌មានខ្លះពីសកម្មភាពរបស់ក្រុមចោរ លោកបានបញ្ជាឲ្យអធិការនគរបាលស្រុកក្រុងទាំង១១ពង្រឹងកម្លាំងតាមគោលដៅងាយរងគ្រោះ ។ មួយផ្នែកទៀតលោកបានដឹកនាំបញ្ជាផ្ទាល់កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តជាមួយនិងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ចុះច្បាមមុខសញ្ញាតាមដងផ្លូវជាតិ រហូតបានប្រទះឃើញមុខសញ្ញាកំពុងជិះម៉ូតូតាមដងផ្លូវជាតិលេខ៦ក្នុងស្រុកមុខកំពូល ។ ភ្លាមៗនោះសមត្ថកិច្ចបានព្យាយាមស្ទាក់ជនសង្ស័យឲ្យឈប់ តែពួកគេមិនព្រមឈប់ម៉ូតូទើបសមត្ថកិច្ចបើកការបាញ់ប្រហារដោយប្រុងប្រយ័ត្នបំផុតត្រូវចំជនសង្ស័យ ឈានដល់ឃាត់ខ្លួនពួកវាទាំង៦នាក់បានជាបន្តបន្ទាប់ ។

ក្រុមជនសង្ស័យទាំង៦នាក់ដែលចាប់ខ្លួនបានជាបន្តបន្ទាប់នៅពេលនេះ គឺជាមុខសញ្ញាប្លន់ផ្ទះបើកសេវាកម្មផ្ទេរបា្រក់វីង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ ។ នៅមុនពេលចាប់ខ្លួនជនសង្ស័យខាងលើនេះបានណាត់គ្នាជាមួយបក្ខពួក បម្រុងធ្វើសកម្មភាពប្លន់នៅក្នុងភូមិសាស្ត្រស្រុកមុខកំពូល ស្រុកពញាឮ និងខេត្តកំពង់ចាមតែមិនបានសម្រេចត្រូវបាននគរបាលខេត្តកណ្តាលនិងខេត្តកំពង់ចាមបង្កានិងបង្ក្រាបទាន់ពេលវេលា ។

លោកស្នងការបានបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបនេះធ្វើទៅបានដោយជោកជ័យដោយសារតែមានការដឹកនាំបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងដោយមានកិច្ចសហការពីស្នងការនគរបាលខេត្តកំពង់ចាម ,ព្រៃវែង ,កំពង់ធំ ,ព្រះវិហារ ,ស្វាយរៀង ,តាកែវ និងថ្នាក់ដឹកនាំនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។

បច្ចុប្បន្នជនសង្ស័យជាចោរប្លន់ទាំង៦នាក់ខាងលើនេះកំពុង ត្រូវបានសមត្ថកិច្ចប៉ូលិសព្រហ្មទណ្ឌខេត្តកណ្តាលបន្តសាកសួរបន្ថែមទៀត ទើបបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

20160304231029

20160304232204

20160304232206

20160304230921

20160304231425

20160304232120

20160304231151

20160304231416

20160304231419

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print